អ្នកដឹកនាំ​ការសម្តែង​របស់​ផលិតកម្ម​សាន់​ដេ ធ្វើ​ពិធី​ខួបកំណើត​យប់មិញ​

​នៅក្នុង​ខែធ្នូ​នេះ​មាន​សិល្បករ​សិល្បការី​នី​ជាច្រើន បានធ្វើ​ពិធី​ខួបកំណើត​ជា​ហូរហែ ដោយឡែក​នៅ​យប់​ម៉ិ​ញ​នេះ លោក មករា ខូ​ល ដែលជា​អ្នកដឹកនាំ​សម្តែង​ប្រចាំ​នៅក្នុង​ផលិតកម្ម សាន់​ដេ ក៏បាន​រៀបចំ​ពិធី​ខួបកំណើត​វ័យ​២៨​ឆ្នាំ​របស់​ខ្លូន​នៅក្នុង​ហាង​វី​ហ្វ្រេ​ន​ផងដែរ ដែលមាន​ទីតាំង នៅ​ម្តុំ​ផ្សារ​ដេប៉ូ ។​

អ្នកដឹកនាំ​ការសម្តែង​របស់​ផលិតកម្ម​សាន់​ដេ ធ្វើ​ពិធី​ខួបកំណើត​យប់មិញ​

​លោក មករា ខូ​ល គឺជា​អ្នកដឹកនាំ​ការសម្តែង​នៅក្នុង​ផលិតកម្ម​សាន់​ដេ ទោះបីជា​មានការ​មមាញឹក​នៅក្នុង​ការងារ ប៉ុន្តែ​លោក​ឆ្លៀត​ពេលវេលា​រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​នៅ​យប់​ថ្ងៃទី​១៨​ខែធ្នូ យប់មិញ​នេះ ដោយបាន​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ថ្មី​ចាស់ ជាច្រើន​មក​ចូលរួម ។ បើតាម​សម្តី​លោក មករា ខូ​ល បាន​ឲ្យ​ដឹងថា តាមពិត​លោក​បាន​អញ្ជើញ​តារា​ល្បីៗ ជាច្រើន​ប្រចាំ​នៅក្នុង​ផលិតកម្ម​សាន់​ដេ ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ សិល្បករ​សិល្បការី​នី ជាច្រើន​មានការ​មមាញឹក​នៅក្នុង​កម្មវិធី​មង្គលការ​និង​ការប្រគុំ​តន្ត្រី ទើប​ពួកគាត់​មិនបាន​ចូលរួម អ្នកខ្លះ​ក៏​ឆ្លៀតពេល​មួយ​ភ្លែត​ដើម្បី​ចូលរួម​ផងដែរ ។

អ្នកដឹកនាំ​ការសម្តែង​របស់​ផលិតកម្ម​សាន់​ដេ ធ្វើ​ពិធី​ខួបកំណើត​យប់មិញ​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ក៏មាន​សិល្បករ​សិល្បការី​នី​ជាច្រើន​បាននាំគ្នា​ធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួន​នៅក្នុង​ហាង​វី​ហ្វ្រេ​ន​ម្តុំ​ផ្សារ​ដេប៉ូ នេះ​ផងដែរ ដូចជា ឆៃលី ដា​ឡែ​ន អ៊ឹម ជីវ៉ា ជាដើម​៕

​អា​លី​ណា​