ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ

រាជធានី​ភ្នំពេញ ៖ ជាងកាត់សក់​២​នាក់​ប្រកបរ​បរ ដូច​គ្នា ​ខឹង​ដណ្តើម​កូនជាង​រហូត​ឈ្លោះប្រកែក​គ្នា​​ឈាន​ដល់​ការ​វាយតប់ ​បណ្តាល​ឱ្យ​​បែក​ក្តោងច្រមុះ​​ម្នាក់ ដែលហេតុការណ៍នេះ​បង្ក​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៦​និង​២០​នាទី​​យប់ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ស្ថិតត្រង់​ចំណុច​​មុខ​ហាង​កាត់​សក់​ញូ​​វស្ដារ ​តាម​បណ្ដោយ​ផ្លូវ​លេខ៥៩៨  ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹងថា ជន​ង​គ្រោះ​ឈ្មោះ​សុក សុ​គៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​ម្ចាស់​ហាង​កាត់សក់​១៦៨ ស្នាក់​នៅ​ក្នុង​ហាង​ក្បែរ​កន្លែង​​កើតហេតុ មានស្រុក​កំណើត​ក្នុងភូមិ​គ្រាំ​ង ឃុំ​គ្រាំ​ង ស្រុក​សំរោង ខេត្តតាកែវ ។ ចំណែក​​ជន​បង្ក​មិន​ស្គាល់ឈ្មោះ​ មាន​អាយុ​ប្រមាណ​ជា​៤៥​ឆ្នាំ​ ជា​ម្ចាស់​ហាង​កាត់សក់​​ញូ​វស្ដារ ​។

តាម​​ប្រភព​​ពី​ជន​រង​​គ្រោះ​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​បាន​ជូន​ប្អូនប្រុស​គាត់​ទៅ​ផ្ទះ ​លុះ​មក​ដល់​មុខ​ហាង​កើតហេតុ​ខាង​លើ ស្រាប់តែ​ជន​រង​គ្រោះ​ ត្រូវ​បក្សពួក​ជន​បង្ក​ហក់​ធាក់​​ពីលើ​ម៉ូតូ​ ហើយ​បាន​វ៉ៃ​រូប​គាត់​​រហូត​បែក​ក្ដោងច្រមុះ ហើយ​បាន​គំរាម​ពាក្យ​សម្តីថា​ នឹង​ដក​កាំភ្លើង​​​បាញ់​ទៀត​ផង ។ ភ្លាម​ៗ​នោះ​ ជន​បង្ក​បាន​អូស​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០០៨ ពណ៌​ខ្មៅ​​មួយ​គ្រឿងយក​ទៅ​ទុក​ក្នុងផ្ទះ​របស់​គេ​​ទៀត​ផង ។

ចំណែកឯ​ជន​បង្ក​វិញ​​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ រូបគេ​ជិះ​ម៉ូតូ​មក​មុខ ​​ហាង​របស់​គាត់​ខាងលើ​ ហើយ​បាន​មក​រករឿង​កូន​ជា​ង​របស់​​គាត់​មុន​ ទើប​បង្ក​ទៅជា​​ជម្លោះ​កើត​ឡើង ។ បើ​តាម​សម្ដី​របស់​ជន​បង្ក​​ឱ្យ​ដឹង​​ទៀត​ថា គាត់​និង​ជន​រង​គ្រោះ​ធ្លាប់​​​មាន​ជម្លោះ​ជាមួយ​​គ្នា៤ ​ទៅ​៥​ដង​​មក​ហើយ​ ព្រោះតែ​រឿង​កូនជាង ដោយសារ​តែ​ជន​បង្ក​បាន​ហៅ​កូនជាង​កាត់សក់​របស់​​ជន​រង​គ្រោះ​មក​ធ្វើការ​ កន្លែង​​របស់​គេ ទើប​ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​ខឹង​ បាន​មក​រករឿង​ឈ្លោះប្រកែក​ជាមួយ ៕

ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ

ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ
ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ
ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ
ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ
ខឹង​រឿង​ដណ្តើម​កូនជាង​គ្នា​ វាយ​បែក​ក្តោង​ច្រមុះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត