នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ ជួយ​ក្មេងស្រី​ក្រីក្រ​ម្នាក់ មក​វះកាត់​យក​ដុំ​ខ្ទុះ ចេញពី​ជង្គង់​

​សៀមរាប: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរ បាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ បាន​ជួយ​ក្មេងស្រី​ម្នាក់ ដោយ​ទទួល​យកមក​ធ្វើការ​វះកាត់ យកចេញ​នៅ​ខ្ទុះ​នៅ​ជង្គង់​ខាងឆ្វេង​។
​    ​
​ការវះកាត់​បាន​ប្រព្រឹត្តឡើង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ដែល​ការវះកាត់​នេះ​ប្រព្រឹត្ត​ដោយ​ជោគជ័យ ដោយ​ក្មេងស្រី​នោះ​រួច​ផុតពី​ពិការភាព ទាំងស្រុង​។​
​    ​
​ក្មេងស្រី​រងគ្រោះ ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ទទួល​ឧបត្ថម្ភ​ដឹក​ទៅ​ដឹក​មក និង​ចេញ​ថវិកា​ចំណាយ​លើ​ការធ្វើដំណើរ ហូបចុក​ទៅមក និង​ផ្តល់​ការលើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ បន្ទាប់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​ទទួល​ការ​សំណូមពរ​ពី​ឪពុកម្តាយ​ក្មេងស្រី​ដែលមាន​ជម្ងឺ​។​
​    ​
​ក្មេងស្រី​ដែល​វះកាត់​ជង្គង់​នោះ មានឈ្មោះ យ៉ែម នី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្នារ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​រូបនាង​បាន​ឈឺជង្គង់ ហើយ​ហើម​អស់​រយៈពេល ជិត​៤​ខែ​មកហើយ ដោយ​គ្មាន​មូលហេតុ​។​
​    ​
​ដោយ​ការទទួល​សំណូមពរ​ពី​ម្តាយ​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុ មេ​ធ បាន​ចាត់តាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង រ៉ា ដែលជា​ជំនួយការ​របស់លោក ចុះទៅ​កាន់​លំនៅ ឋាន​របស់​ក្មេងស្រី កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ និង​នាំ​នាង​មកកាន់​មន្ទីរពេទ្យ​គន្ធ បុប្ផា​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ពិនិត្យ​ជង្គង់​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​និយាយថា ការពិនិត្យ​ជម្ងឺ​បាន​ឆ្លងកាត់​កាលពី​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប បាន បញ្ជាក់​មកវិញ​ថា ក្បាលជង្គង់​របស់​នាង បាន​ហើម ហើយ​មាន​ខ្ទុះ កំពុង​រីក​រាលដាល​ស៊ី​ដល់​ឆ្អឹង​ក្បាលជង្គង់​យ៉ាងធ្ងន់ធ្ងរ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ខាង​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀម​រា ប សំរេច​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ​។​
​    ​
​មន្ត្រី​ពេទ្យ​ប្រចាំការ​នៅ​ទីនោះ បាន​និយាយថា ជំងឺ​ហើម​ក្បាលជង្គង់​នេះ កើតឡើង​ជិត​៤​ខែ មកហើយ បើ​ទុក​បន្តិចទៀត​នឹងមាន​បញ្ហា ព្រោះថា​ខ្ទុះ​បាន​ស៊ី​ដល់​ឆ្អឹង ដូច្នេះ​នឹង​អាច​ប្រឈម​នឹង ពិការភាព ប៉ុន្តែ​ពេលនេះ​ក្មេងស្រី​បាន​រួច​ផុតពី​ពិការភាព​ហើយ ដោយសារ​ការវះកាត់​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ក្នុង​ឪ​កាស​ចុះសួរសុខទុក្ខ​ក្មេងស្រី និង​ឪពុកម្តាយ​នៅឯ​មន្ទីរ ពេទ្យ​គន្ធបុប្ផា​នា​ថ្ងៃត្រង់​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រធាន និង​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត ព្រមទាំង​បុគ្គលិក​ពេទ្យ​ដែល​បាន​យកចិត្តទុកដាក់ និង​ទទួល​ការវះកាត់​ក្មេងស្រី​ដែលមាន​ជំងឺ ឲ្យ​ទទួលបាន​ជោគជ័យ និង​ជៀស​ផុតពី​ពិការភាព​ទាំងស្រុង​។​
​    ​
​នេះ​មិនមែនជា​លើក​ទី​១​ទេ សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​បណ្តា​ឃុំ​នានា របស់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ដែលមាន​ទទួលបាន​ការយកចិត្ត​ទុកដាក់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចំពោះ​ការជួយ​ចេញ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ ក្នុងនោះ​ក៏មាន​ការដាក់​ធ្មេញ ការវះកាត់​ភ្នែក​ផងដែរ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ ជួយ​ក្មេងស្រី​ក្រីក្រ​ម្នាក់ មក​វះកាត់​យក​ដុំ​ខ្ទុះ ចេញពី​ជង្គង់​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ ជួយ​ក្មេងស្រី​ក្រីក្រ​ម្នាក់ មក​វះកាត់​យក​ដុំ​ខ្ទុះ ចេញពី​ជង្គង់​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ ជួយ​ក្មេងស្រី​ក្រីក្រ​ម្នាក់ មក​វះកាត់​យក​ដុំ​ខ្ទុះ ចេញពី​ជង្គង់​
នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ ជួយ​ក្មេងស្រី​ក្រីក្រ​ម្នាក់ មក​វះកាត់​យក​ដុំ​ខ្ទុះ ចេញពី​ជង្គង់​