កម្ពុជាក្លាយជា សាខាទី៦៥ របស់ភោជនីយដ្ឋាន អាហារជប៉ុន Sushi Tel

ភ្នំពេញៈ កន្លងមក មានទស្សនិកជនជាច្រើន ធ្លាប់តែបានឮឈ្មោះល្បី របស់ភោជនីយដ្ឋាន Sushi Tel នៅតាមបណ្តាប្រទេសផ្សេងៗ ដោយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ យើងជាច្រើនដែលនិយម ចូលចិត្តញុំាអាហារជប៉ុន មានការទន្ទឹងរង់ចាំចង់ភ្លក់ រសជាតិអាហារជប៉ុន ឈ្ងុយឆ្ងាញ់ របស់ភោជនីយដ្ឋាន Sushi Tel ។ នៅថ្ងៃនេះដើម្បីបំពេញក្តីស្រមៃបងប្អូន ទស្សនិកជន ភោជនីយដ្ឋានអាហារជប៉ុនខាងលើនេះ បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

នៅក្នុងពិធីសម្ពោធ ភោជនីយដ្ឋានជប៉ុន Sushi Tel នាព្រឹកមិញនេះ គេសង្កេតឃើញមានការអញ្ជើញ ចូលរួមពីសំណាក់ លោកស្រី ហ៊ុន ម៉ាណា និងវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើន កុះកររួមជាមួយ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ ជាច្រើនដួងទៀតផងដែរ ។

បើតាម អគ្គនាយិកាភោជនីយដ្ឋានជប៉ុន Sushi Tel លោកស្រី Sy xiao ying បានមានប្រសាសន៍ នៅក្នុងកម្មវិធីសម្ពោធ នាព្រឹកមិញនេះថា Sushi Tel ជាភោជនីយដ្ឋានអាហារជប៉ុន ដែលមានដើមកំណើតដំបូងពីប្រទេស សាំហ្គាពួរ តាំងពីអំឡុងឆ្នាំ១៩៩៤ ហើយរហូតមកដល់ ពេលនេះ បានពង្រីកសាខាជាច្រើន នៅតាមបណ្តាប្រទេសជាច្រើនដូចជា អូស្ត្រាលី, ប្រ៊ុយណេ, ម៉ាឡេស៊ី, វៀតណាម និងប្រទេសមួយចំនួនទៀត ហើយសាខានៅប្រទេសកម្ពុជា គឺជាសាខាទី៦៥ ។

លោកស្រីបានប្រាប់បន្តទៀតថា « Sushi Tel បានទទួលភាពជោគជ័យយ៉ាងខ្លាំង ផ្នែកអាហារជប៉ុន ហើយធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ដោយឈរលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា៖ មានគុណភាព ភាពជឿជាក់លើសេវាកម្ម និងអនាម័យ ទើបធ្វើឲ្យ Sushi Tel អាចពង្រីកវិសាលភាព រហូតដល់ពង្រីកសាខាបាន៦៥» ។

ដូច្នេះប្រសិនបើទស្សនិកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលមានចំណូលចិត្ត ចង់ពិសាអាហារជប៉ុន និងចង់ភ្លក្សរសជាតិអាហារជប៉ុន អាចអញ្ជើញទៅបានជាមួយភោជនីយដ្ឋាន Sushi Tel បាន ព្រោះថា ភោជនីយដ្ឋានមួយនេះ មានបទពិសោធន៍ រយៈពេលជាង២០ឆ្នាំមកហើយ ៕

កម្ពុជាក្លាយជា សាខាទី៦៥ របស់ភោជនីយដ្ឋាន អាហារជប៉ុន Sushi Tel

កម្ពុជាក្លាយជា សាខាទី៦៥ របស់ភោជនីយដ្ឋាន អាហារជប៉ុន Sushi Tel

កម្ពុជាក្លាយជា សាខាទី៦៥ របស់ភោជនីយដ្ឋាន អាហារជប៉ុន Sushi Tel

កម្ពុជាក្លាយជា សាខាទី៦៥ របស់ភោជនីយដ្ឋាន អាហារជប៉ុន Sushi Tel