សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញ​វិលត្រឡប់ ​មកប្រទេស​កម្ពុជា​វិញហើយ​ និង​ប្រកប​ដោយ​សុវត្ថិភាព​​ (មានវិដេអូ)

ភ្នំពេញ៖ ដំណើរនិវត្តន៍ត្រលប់មកវិញ នៅរសៀលថ្ងៃ ទី ១៩ ធ្នូនេះ បន្ទាប់ពីសម្តេចតេជោ និងគណប្រតិភូ អញ្ជើញទៅចូលរួមក្នុងឪកាសខួបអនុស្សាវរីយ៍លើក៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកម្ពុជា ថៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ធ្នូនេះ។

នៅក្នុងដំណើរទស្សនៈកិច្ចនោះ រដ្ឋាភិបាលប្រទេសទាំងពីរដឹកនាំដោយសម្តេចតេជោហ៊ុនសែន និងលោកប្រាយុទ្ឋចាន់អ៊ូចា បានឯកភាពលើវិធានការ សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើបញ្ហផ្សេងៗ ដែល បានពិភាក្សាគ្នានៅកិច្ចប្រជុំទ្វេភាគីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ និងនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះនេះ ដោយសង្កត់ធ្ងន់ទៅ លើបញ្ហាសន្តិសុខទ្វេភាគី ការតភ្ជាប់ ពាណិជ្ជកម្ម និង វិនិយោគ និងការអភិវឌ្ឍព្រំដែន ដូចខាងក្រោម៖

- សន្តិសុខ៖ ភាគីទាំងពីរបានឯកភាពពន្លឿនការចាប់ផ្តើមការធ្វើល្បាតដោយ សហការគ្នានៅតាមបណ្តោយតំបន់ព្រំដែន ដើម្បីបង្ក្រាបការ កាប់ឈើខុសច្បាប់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។

- ការតភ្ជាប់៖ ភាគីទាំងពីបានឯកភាពកែលម្អសេវាកម្មការដឹកជញ្ជូនតាមផ្លូវថ្នល់ ឆ្នេរសមុទ្រ និងរថភ្លើង។ សេវាកម្មរថភ្លើងរវាងទីក្រុង បាងកក និងរាជធានីភ្នំពេញនឹងចាប់ផ្តើមដំណើរការនៅ ដំណាច់ឆ្នាំ ២០១៦។ ភាគីទាំងពីរក៏បានឯកភាពពន្លឿន ការបើកច្រកទ្វារអន្តរជាតិថ្មីចំនួន ២ នៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គឺ ច្រកស្ទឹងបត់-ណងអៀន និងច្រក អូរនាង-បានប៉ារ៉ៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និង ជំរុញការអភិវឌ្ឍ តំបន់សេដ្ឋកិច្ច ពិសេសនៃ ប្រទេសទាំងពីរ នៅតំបន់ព្រំដែនរវាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយ មានជ័យ(កម្ពុជា)- ខេត្តស្រះកែវ (ថៃ) និងក្នុងខេត្តកោះកុង (កម្ពុជា)-ខេត្តត្រាត(ថៃ)តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួល ផ្នែកគយ ការធ្វើដំណើរដោយសេរីរបស់ ប្រជាជន និងពលករនៅតំបន់នេះ ការសម្របសម្រួលការដឹក ជញ្ជូន និងការប្រើប្រាស់សេវាកម្មទឹកភ្លើងរួម។ ច្រកទ្វារ ព្រំដែនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេសខាងលើ នឹងប្រែ ក្លាយតំបន់ព្រំដែននេះឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងផលិត កម្មដ៏សំខាន់មួយដោយតភ្ជាប់ដាវៃ (មីយ៉ាន់ ម៉ា) បាងកក (ថៃ) ភ្នំពេញ (កម្ពុជា) និងហូជីមិញ (វៀត ណាម) ក្រោម ក្របខណ្ឌ របៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់ទន្លេ មេគង្គ។

- ពាណិជ្ជកម្មនិងវិនិយោគ៖ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបាន៣ ដង នៃទំហំពាណិជ្ជកម្មបច្ចុប្បន្ន នៅឆ្នាំ ២០២០ជាដើម៕

Video- សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវ...

Video- សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពនៅថ្ងៃនេះ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃកាលពីថ្ងៃទី ១៨-១៩ ធ្នូកន្លងទៅនេះ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, December 19, 2015

សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញ​វិលត្រឡប់ ​មកប្រទេស​កម្ពុជា​វិញហើយ​ និង​ប្រកប​ដោយ​សុវត្ថិភាព​​ (មានវិដេអូ)