កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្រុម​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់​

​ភ្នំពេញ​៖​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​​ក្នុងចំណោម​គ្នា​៦​នាក់​ក្នុង​ខណៈពេលដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទះមួយ​កន្លែង​កាលពី​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​នៅ​ចំណុច​ផ្ទះ​លក់ដូរ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្រុម​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់​

ជនសង្ស័យ​ទាំង​០៦​នាក់​នោះ​

១,​ឈ្មោះ​គង់​សុ​ផានិត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​ទៅ​លំនៅ​ក្នុង​ភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​។​

២,​ឈ្មោះ​កើត​សំ​អៀង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កសិករ​ស្នាក់នៅ​ក្នុងភូមិ​ថ្មី​ឃុំ​បែក​ចាន​ស្រុក​អង្គ​ស្នូល​ខេត្តកណ្តាល​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

៣,​ឈ្មោះ​គង់​ធា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ជា​អ្នកប្រើប្រាស់​។​

៤,​ឈ្មោះ​ជឹម​សី​ហះ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​កសិករ​ប្រើប្រាស់​។​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង​ឃុំ​បែក​ចាន​ស្រុក​អង្គ​ស្នួ​ជាមួយគ្នា​និង​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​។​

៥,​ឈ្មោះ​ចាន់​សុជាតិ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​។​

៦,​ឈ្មោះ​ឌុន​ភេទ​ប្រុស​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង​ឃុំ​បែក​ចាន​ជា​អ្នកប្រើប្រាស់​។​

កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្រុម​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់​

ជនសង្ស័យ​ទាំង​៣​នាក់​ខាងក្រោម​នេះ​កំពុង​រត់គេចខ្លួន​។​នៅក្នុង​ប្រតិបត្តិការ​ណ៏​នោះ​កម្លាំង​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន​មានដូចជា​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ម៉ូតូ​២​គ្រឿង​មាន​ម៉ាក​គុប​សេ​៩០​ពណ៌​ទឹក​ប៊ិច​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​គុប​ជ្រុង​ព​ណ៏​ទឹកប៊ិច​លេខ​ម៉ា​ស៊ីន​៦០៩២០២៦​​ហើយ​ម៉ូតូ​ទាំង​២​​គ្រឿង​ខាងលើ​គ្មាន​ផ្លាកលេខ​នោះទេ​។​កាំបិតផ្គាក់​១​។​ដែកគាស់​០១​។​ក​ន្រៃ្ត​១​។​ទូរ​សព្ទ័​ម៉ាក​ណូ​ក​គា​អិន​ចុច​ពិល​២​​គ្រឿង​,​ជំ​ពាម​កៅស៊ូ​០១,​ថង់​ផ្លា​ស្ទិ​ក​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​
កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្រុម​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ូលិស​បាន​ចុះ​ឃ្លាំមើល​មុខសញ្ញា​ទាំងនោះ​ដល់ទី​តាំង​ដែល​ពួកគេ​ស្នាក់នៅ​ហើយ​បាន​ប្រទះឃើញ​ជន​ម្នាក់​ឈ្មោះ​ចាន់​សុជាតិ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ដោយ​យក​ថ្នាំញៀន​លក់​ឲ្យ​អ្នកប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ទើប​កម្លាំង​ចូលទៅ​ឃាត់ខ្លួន​បាន​ចំនួន​៤​នា​ក់ឯ​២​នាក់​ទៀត​បាន​រត់គេច​បាត់ស្រមោល​៕ (ប្រភព : TV5)

កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្រុម​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់​