សុខ ស្រី​នាង មិន​ជឿជាក់

​មុននេះ​បន្តិច តារាចម្រៀង​របស់​ផលិតកម្ម សាន់​ដេ កញ្ញា សុខ ពិសី បាន​ប្រាប់ថា ដាច់​ឆ្នាំ​២០១៥ ចូលដល់​ឆ្នាំ​២០១៦ ​ខាងមុខនេះ នាង​មាន​ជំនឿ​ចិត្ត​ថា ប្រជាប្រិយភាព​របស់​នា​ង​នឹង​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​២០១៥ ​នេះ ព្រោះ​ថៅកែ សាន់​ដេ បានដាក់​គម្រោង​លើកស្ទួយ​នាង​ឱ្យមាន​បទ​ចម្រៀង​ចេញលក់​ច្រើនជាង​ឆ្នាំ​២០១៥​ នេះ​។

សុខ ស្រី​នាង មិន​ជឿជាក់

​ដោយឡែក សុខ ស្រី​នាង ដែលជា​តារាចម្រៀង​រួម​ទ្រនំ​ផលិតកម្ម សាន់​ដេ ជាមួយ សុខ ពិសី ដែរនោះ នាង​មិនបាន​បង្ហើប​ប្រាប់​ពី​គម្រោង​ការងារ​នៅ​ឆ្នាំ​២០១៦ ​នោះទេ ហើយ​នាង​ក៏​មិន​ហ៊ាន​រំពឹងថា នៅ​ឆ្នាំ​ក្រោយនេះ ប្រជាប្រិយភាព​របស់​នា​ង​អាច​ឡើង​ខ្ពស់ជាង​ឆ្នាំ​នេះដែរ ព្រោះ​នាង​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ថ្នាក់លើ បញ្ជាក់ប្រាប់ ពី​គម្រោង​លើកស្ទួយ​នាង​នោះ​នៅឡើយ​។

សុខ ស្រី​នាង មិន​ជឿជាក់

​បន្ថែម​ពីលើ​ការបញ្ជាក់​នេះ សុខ ស្រី​នាង បានលើកឡើង​ដែរ​ថា នាង​មិន​ប្រាថ្នា​ការលើកស្ទួយ​អី​ទេ ឱ្យតែ​ផលិតកម្ម​ចេញ​បទ​ចម្រៀង​ឱ្យ​តារាចម្រៀង​ស្មើៗ​គ្នា​ទៅបាន​ហើយ​៕ ​ប្រមាញ់ តារា

សុខ ស្រី​នាង មិន​ជឿជាក់

សុខ ស្រី​នាង មិន​ជឿជាក់