ប៉េតង់​អាស៊ី៖ ថៃ​ប្រមូល​មេដាយមាស​ ៣គ្រឿង​ទៀត ឯ​កម្ពុជា​បាន​ត្រឹម​មេដាយ​ប្រាក់


ប៉េតង់​អាស៊ី៖ ថៃ​ប្រមូល​មេដាយមាស​ ៣គ្រឿង​ទៀត ឯ​កម្ពុជា​បាន​ត្រឹម​មេដាយ​ប្រាក់

ក្រុម​កីឡាករ-កីឡា​ការិនី​​ប៉េតង់​ជម្រើស​ជាតិ​ថៃ​បាន​ប្រមូល​មេដាយ​មាស ៣​គ្រឿង​ទៀត​​ ពី​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី​លើក​ទី១៩ ដែល​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​​​មុន​នេះ​បន្តិច ចំណែក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បន្ថែម​មេដាយ​ប្រាក់ ២​គ្រឿង​ក្រោយ​ចាញ់​ថៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ២​វិញ្ញាសា។

 

ប៉េតង់​អាស៊ី៖ ថៃ​ប្រមូល​មេដាយមាស​ ៣គ្រឿង​ទៀត ឯ​កម្ពុជា​បាន​ត្រឹម​មេដាយ​ប្រាក់

 

វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់ កម្ពុជា​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ២​ក្រុម លើ​ផ្នែក​នារី និង​យុវជន។ ចំណែក​ផ្នែក​បុរស​បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រោយ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឡាវ។ វគ្គ​ផ្ដាច់​ព្រ័ត្រ​លើ​វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់​នារី កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ថៃ ចំណែក​ផ្នែក​យុវជន កម្ពុជា​ត្រូវ​ប៉ះ​ប្រទេស​ថៃ​ដូច​គ្នា។ ឯ​វិញ្ញាសា​បុរស ៣​នាក់​ទល់ ៣​នាក់ ក្រុម​ឡាវ​ដែល​យក​ឈ្នះ​ក្រុម​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជា​មួយ​ក្រុម​ថៃ។

 

លទ្ធផល​ផ្ដាច់​ព្រ័ត្រ​ទាំង ៣​វិញ្ញាសា៖

 

@វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់ ផ្នែក​បុរស

ថៃ យក​ឈ្នះ ឡាវ ដោយ​លទ្ធផល ១៣ ទល់​នឹង ៣

 

@វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់ ផ្នែក​នារី

ថៃ យក​ឈ្នះ កម្ពុជា ដោយ​លទ្ធផល ១៣ ទល់​នឹង ៣

 

@វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់ ផ្នែក​យុវជន

ថៃ យក​ឈ្នះ កម្ពុជា ដោយ​លទ្ធផល ១៣ ទល់​នឹង ៨

 

អត្ថបទ៖ គង់ វិសាល