កម្ពុជា ទទួលបាន​មេដាយ​សំរិទ្ធ​ ២គ្រឿង ក្នុងការប្រកួត​ប៉េតង់​ ជើងឯក​អាស៊ី​លើកទី​១៩

ភ្នំពេញ៖ ព្រឹតិ្តការណ៍ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក អាស៊ីលើកទី ១៩ នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងពហុកីឡដ្ឋានជាតិ ក្នុងវិញ្ញាសា វាយ៣ទល់៣ (៣នាក់ទល់៣នាក់) ទទួលបានមេដាយ សំរិទ្ធ២គ្រឿង បន្ថែមទៀត។

យោងតាមគណៈកម្មការនៅទីលានការប្រកួត អ្នកស្រី ដេ បានឲ្យដឹងថា សម្រាប់វិញ្ញាសាវាយបុរស៣ទល់៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ កីឡាករកម្ពុជាទទួលបាន មេដាយសំរិទ្ធ១គ្រឿង និងវិញ្ញសា យុវជន៣ទល់៣  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីកម្ពុជាក៏ទទួលបានមេដាយសំរិទ្ធ១ទៀតដែរ។ សរុបមកកម្ពុជាទទួលបានមេដាយ ៧ គ្រឿង គឺមេដាយមាសមួយ , មេដាយប្រាក់មួយ និងសំរិទ្ធ ៥គ្រឿង៕

កម្ពុជា ទទួលបាន​មេដាយ​សំរិទ្ធ​ ២គ្រឿង ក្នុងការប្រកួត​ប៉េតង់​ ជើងឯក​អាស៊ី​លើកទី​១៩