ផាន់ ផាត់​ណា ចង់​ល្បីតាមរយៈ​….

​មើលមុខ​មើល​មាត់​ស្មានតែ​ជា​តារា​កូនកាត់ តាមពិត ផាន់ ផាត់​ណា គឺជា​កូន​ខ្មែរ​មួយរយ​ភាគរយ ប៉ុន្តែ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ នាង​ថែមទាំង​និយាយ ដោយ​ភាពក្លាហាន​និង​ជឿជាក់​នៅក្នុង ខ្លួន​ថា នាង​ចង់​ឲ្យ​ទស្សនិកជន​ស្គាល់​នាង​កាន់តែច្រើន តាមរយៈ​ការ​ស្លៀកពាក់​សិច​ស៊ី ហើយ​នាង​មិន​ខ្លាច ការរិះគន់​នោះទេ​។

ផាន់ ផាត់​ណា ចង់​ល្បីតាមរយៈ​….

​ផាន់ ផាត់​ណា ទើបតែ​ចូលប្រលូក​ក្នុង​វិស័យ​សិល្បៈ​បាន​ប្រហែល​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ កាលពីមុន នាង​គឺជា​អ្នក​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម សាន់ ម៉ូ​ដែល ហើយ​ថ្មីៗ​នេះ​នាង​ថែមទាំង​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រលង នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ប៉ុន្តែ​លទ្ធផល​គឺ​មិនបាន​ដូច​បំណង​ឡើយ ។

ផាន់ ផាត់​ណា ចង់​ល្បីតាមរយៈ​….

​ផាន់ ផាត់​ណា បាន​ឲ្យ​ដឹងថា នាង​ធ្លាប់​សម្តែង​នៅក្នុង​ឈុត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ជាច្រើន និង​ដើរ​ម៉ូដ ជាដើម ចុងក្រោយ​នេះ​នាង​ទើបតែ​ចូលរួម​ថត​ការផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយចំនួន ជាពិសេស​នាង​បាន​ចូលរួម​ថត​នៅក្នុង​ពាណិជ្ជកម្ម​ស្រា​បៀរ​កម្ពុជា តែ​ទស្សនិកជន​ប្រហែលជា​មិនទាន់​ស្គាល់​នាង​ច្បាស់​នោះទេ ពីព្រោះ​នាង​ជា​តារា​ថ្មី​ទើប​និង​រះ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​តារា​ស្រី​រូបនេះ​គឺ​នាង​មាន​សេចក្តីក្លាហាន​បំផុត នាង​ថែមទាំង​និយាយថា នាង​ស្រលាញ់​ភាព​សិច​ស៊ី ដូច្នេះ​នាង​មិន​ខ្លាច​ក្នុងការ​ថតរូប​សិច​ស៊ី​នោះទេ នាង​នឹងធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​នាង​កាន់តែច្រើន តាមរយៈ​ការ​ស្លៀកពាក់​សិច​ស៊ី ។

ផាន់ ផាត់​ណា ចង់​ល្បីតាមរយៈ​….

​មិនដឹងថា ផាន់ ផាត់​ណា ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី​របស់ខ្លួន​ដល់​កម្រិតណា​នោះទេ ជាពិសេស ថ្មីៗ​នេះ​មាន​តារា​សិច​ស៊ី​ជាច្រើន​កំពុង​លេច​ត្រដែត​ឡើង ដោយសារ​ភាព​សិច​ស៊ី ដូចជា ប៊េ​នី យុាំង និង បែន​នី ជាដើម ។​ផាន់ ផាត់​ណា បាន​និយាយថា ទស្សនិកជន​នឹង​បានឃើញ​ក្នុងពេល​ឆាប់ៗ​នេះ​កន្លងមក​នាង​ក៏​ធ្លាប់​ថតរូប​សិច​ស៊ី ដាក់​ទស្សនា​វ​ដ្តី​ច្រើន​ដែរ តែ​សម្រាប់​ឈុត ប៊ី​គី​នី ភាគច្រើន​បានត្រឹមតែ​ថត​ទុក​មើល​ប៉ុណ្ណោះ ៕ ​អា​លី​ណា