ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ស្លាប់​ដោយ​សារ​ខ្យល់គរ​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​បន្ទាប់​ពី​ចេញ​ទៅ​ធ្វើការ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​ឈុ​ន​បូ​រី បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ដោយសារ​ខ្យល់គរ រួច​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​សព​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ធ្នូ ២០១៥​នេះ ។

ប្រភព​ពី​សាច់ញាតិ​សព​បាន​ឲ្យ​ដឹង​ថា រង​គ្រោះ​ឈ្មោះ ឡឹ​ង កំសត់ ហៅ ង៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពួន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ដោយសារ​ខ្យល់គរ​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​មិញ ។

សព​រង​គ្រោះ​ត្រូវ​ភាគី​ថៃ​ដឹក​យក​មក​ផ្ទេរ​ដាក់​រថយន្ត​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​នៅ​ចំណុច​វត្ត​បា​លិ​លលេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ៕