សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ និង​ ឃាត់ខ្លួន​បុរសម្នាក់​នៅក្នុង​ស្រុក​ ថាឡាបរិវ៉ាត់

ភ្នំពេញ៖ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន និងឃាត់ជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្លូវចូលវ៉ើនខាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

យោងតាមសេចក្តីរាយការណ៍ ពីសម្ថកិច្ចមូលដ្ឋានដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវសម្ថកិច្ចឈាត់ខ្លួន ឈ្មោះ វ៉ា ធា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងនោះមានវត្ថុតាង នៅនឹងខ្លួនជនសង្ស័យ ដែលនាំឲ្យមានការចាប់ខ្លួននេះ មាន ថ្នាំញៀនម្សៅមេតំហ្វេតាមីនទឹកកក ទម្ងន់៨១២,៣ក្រាម ទូរស័ព្ទចុចពិល0១ ហើយបច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕