អភិបាល​ខណ្ឌដូនពេញ បន្តវិធានការក្ដៅ ចុះចាប់អ្នក​ជិះម៉ូតូលើសួន

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានបន្តវិធានការក្ដៅ ដោយបានជំរុញឲ្យកម្លាំងបញ្ជាការ ការពារខណ្ឌ បន្តចាប់អ្នកជិះម៉ូតូលើសួន យកមកអប់រំណែបន្តទៀត មុននឹងធ្វើការផាកពិន័យ។ ប្រតិបត្តិការនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពី លោកអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោងប្រមាណ ៥និង០០នាទី ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។

លោកអភិបាល ខណ្ឌដូនពេញ បានបន្តថា ការចុះចាប់អ្នក ជិះម៉ូតូលើសួននេះ គឺដើម្បីណែនាំបងប្អូនទាំងអស់ កុំឲ្យជិះម៉ូតូ ឬចោលសំរាមលើសួនច្បារ ពាសវាលពាសកាល ហើយត្រូវចេះស្រឡាញ់បរិស្ថាន ពីព្រោះអនាម័យបរិស្ថាន នេះហើយដែលជួយដល់ ចំណូលសេដ្ឋកិច្ចមូលដ្ឋាន ដែលបានមកពីភ្ញៀវទេសចរណ៍ដែលមកកំសាន្ត។

លោកអភិបាល ខណ្ឌដូនពេញ បានបន្ថែមទៀតថា ការដែលបងប្អូនមិនជិះម៉ូតូលើការ៉ូឡា លើសួនច្បារ គឺជាការចូលរួមចំណែក មួយផ្នែកជូនជាតិមាតុភូមិយើងផងដែរ។