អង្គការ​សហប្រជាជាតិ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ផែនការ​សន្តិភាព​ស៊ីរី

ក្រោយ​ពី​បាន​​​ចរចា​គ្នា​ដ៏ស្វិតស្វាញ រវាង​​ក្រុម​ប្រទេស​ទាំង​១៧ ដែលចូល​ជ្រោមជ្រែង​​​រក​សន្តិភាព​​ឱ្យ​ស៊ីរីមក នៅ​ទីបំផុត និង​ដោយ​កម្រ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​ ជា​ឯកច្ឆ័ន្ទ នៅ​យប់​មិញ ផែនការ​នាំ​ស៊ីរី​ឆ្លង​អន្តរកាល​នយោបាយ។ ផែនការ​សន្តិភាព​គ្រោង​នឹង​ដាក់​ឱ្យ​មាន​បទ​ឈប់បាញ់ និង​រដ្ឋាភិបាល​អន្តរកាល ប៉ុន្តែ​សេចក្តី​សម្រេចចិត្ត​អង្គការ​សហប្រជាជាតិ​បញ្ចៀស​មិន​និយាយ​អ្វី​ប៉ះពាល់​ដល់​ប្រធានបទ​​ដ៏​រសើបៗ​ឡើយ។