ខាត់ សុ​ឃីម បើ​ចង់​ខ្លាំង​កុំ​ខាំ​គេ​ក្រោយខ្នង​

​ខាត់ សុ​ឃីម ដែលជា​តារា​ស្ដ្រី​វ័យ​ជ្រេ តែមាន​ពហុ​ជំនាញ និង​ត្រូវបាន​មហាជន​ស្គាល់​យ៉ាងច្បាស់ តាមរយៈ​វង់ភ្លេង​បុរាណ​ត្រកូល​ខាត់​នោះ នាពេល​ថ្មីៗ​នេះ បានធ្វើ​ការសរសេរ​ប​ង្ហោះ​នូវ​សារ​ជា ច្រើន​បន្ទាត់ ក្នុងន័យ​ធ្វើការ​ដៀមដាម​យ៉ាង​ចាស់ដៃ និង​មិន​សំចៃមាត់​សូម្បី​បន្តិច​នោះឡើយ ចំពោះ​អ្នករកស៊ី​ដូចគ្នា ដោយ​បញ្ជាក់​ផងដែរ​ថា បើ​ចង់​ខ្លាំង​កុំ​ខាំ​គេ​ក្រោយខ្នង។​

ខាត់ សុ​ឃីម បើ​ចង់​ខ្លាំង​កុំ​ខាំ​គេ​ក្រោយខ្នង​

​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់ ខាត់ សុ​ឃីម បាន​សរសេរ​បញ្ជាក់ថា «​រោង​តាម​ខេត្ត​ក៏​ទៅ ភ្នំពេញ​ក៏​ទៅ មិនមែន​ដូច មនុស្យ​មួយចំនួន​ដែល​កើតរោគ​ច្រណែន​ពួក​ខ្ញុំ និយាយថា «​អ្នក​ភ្នំពេញ​គេ​មិន​ជួល​ទេ ភ្នួ​ង​ខាត់​សុ​ឃីម ហេតុ​អី​? ចង់​សើច អោយតែ​គេ​មាន​លុយ​ជួល គេ​ជួល​បាន​គ្រប់គ្នា តែបើ​ចង់​សំដៅ ថា​អ្នក​តាម​ខេត្ត​ជួល​តែ​ភ្នួ​ង​ថោក គឺ​ខុស​ហើយ​អូន បើ​និយាយ​តាម​ត្រង់ណា អ្នក​តាម​ខេត្ត​មាន​លុយ ជួល​សំអាងការ​ខ្ញុំ ក្រុមការងា​ខាត់​សុ​ឃីម 7000$… 8000$ មាន​ខ្លះ​រហូតដល់ 1​ម៉ឺន $$$$$$… ទៀត ណា​ពៅ ខ្ញុំ​រាល់ថ្ងៃ​អរគុណ​អ្នក​ដែល​ចាំ​ច្រណែន​ក្រុម​ខ្ញុំ តែ​សុំ​ជ្រាបថា បើ​ចង់​ខ្លាំង​កុំ​ខាំ​គេ​ក្រោយខ្នង ចិត្តជា​មនុស្ស​អ្នករកស៊ី​មុខរបរ​ដូចគ្នា មិន​ហ៊ាន​តតាំង​ជាមួយ​គេ ថោក​ណាស់​កុំ​ចង់​ជាន់​ខ្ញុំ ព្រោះ​ខ្ញុំ នៅ​ដោយ​ខ្ញុំ អ្នកឯង​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ជួល អញ្ចឹង​ហើយ​បាន​គេ​ថា​ដាំ​អី​ដុះ​នឹង​ពៅ ប្រឹង​នៅ រស់ណា​ដើម្បី​នៅ​មើល​ភាព​ជោគ​ជ​យ័​របស់​ពួក​ខ្ញុំ អគុណ​សូម​បងប្អូន​ជួយ share ផង​ណា​បើ ស្រឡាញ់​ចូលចិត្ត​អូន​ឃីម​ណា មហា មហាមិត្ត​»។

ខាត់ សុ​ឃីម បើ​ចង់​ខ្លាំង​កុំ​ខាំ​គេ​ក្រោយខ្នង​

សុ​ឃីម ក៏បាន​បោះ សម្ដី​ចុងក្រោយ​ក្នុងការ បង្ហោះ​នោះ​ក្នុងន័យ​ឌឺដង​ថា សំអាងការ​នាង​មាន​គេ​កក់​ទុក​ច្រើន​ហើយ ទាំង​នៅ​ភ្នំពេញ និង​តាម ខេត្ត​ផងដែរ។​ សូមបញ្ជាក់ថា ខាត់ សុ​ឃីម កំពុងតែ​ត្រូវប៉ាន់​ក្នុង​រដូវ​កាល​នៃ​ការរៀប​អាពាហ៍ពិពាហ៍​នេះ ស្រប ពេលដែល​សង្គម​សិល្បៈរ​បស់​នាង ហាក់​មិនទាន់​កម្រើក​ប្រជាប្រិយភាព​ឡើង​នៅឡើយ​ទេ ព្រោះតែ ពេលនេះ សិល្បការិនី​ពហុ​ជំនាញ​វ័យ​ជ្រេ កំពុង​កើប​លុយ​យ៉ាង​សន្ធឹក​ពី​ភ្នួ​ង​តាម​រោង​មង្គល​ការដែល គេ​ជួល​ក្រុម​នាង៕ ខេមរា​