៦ យ៉ាង​ពី​ផ្លែ​ព្រីង​ជួយ​ព្យាបាល​រោគ​

​ផ្លែ​ព្រីង គឺជា​ប្រភេទ​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​គុណ​ស​ម្ប​តិ្ត​សុខភាព និង​ ជា​ថ្នាំ​ព្យាបាល​ដ៏​ប្រសើរ ។ ចំពោះ​ផ្លែ​ព្រីង​ខ្មៅ​អាចជួយ​បំបាត់​អាការ​ចុកពោះ កាត់បន្ថយ​ជាតិ​អា​សុី​ត​ក្នុង​ក្រពះ បំបាត់​អាការ​វិលមុខ សម្រួល ការ​បន្ទោបង់ និង ​ជួយ​បំបាត់​ជំងឺរាគ ។ ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​មួយចំនួនទៀត​របស់​ផ្លែ​ព្រីង​ចំពោះ​សុខភាព ​៖

១-​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម
​ផ្លែ​ព្រីង និង​ ស្លឹក​របស់​វា​អាចជួយ​ព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម​បាន ។ សារធាតុ​ប្រឆាំង ជំងឺ​ទឹក នោម ផ្អែម​ក្នុង​ផ្លែ​ព្រីង​អាចជួយ​បំប្លែង​ជាតិ​ស្ករ និង​ ទប់​លំនឹង​ជាតិ​ស្ករ ។ ក្រៅពីនេះ​វា​ក៏​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់ និង​ ជួយ​កាត់ បន្ថយ​អាការ​បន្ទោបង់​ញឹកញាប់​ផងដែរ ។

៦ យ៉ាង​ពី​ផ្លែ​ព្រីង​ជួយ​ព្យាបាល​រោគ​

២-​ព្យាបាល​មុន​លើ​ស្បែ​កមុខ
​គ្រាប់​ព្រីង​បើ​គេ​យកទៅ​ចម្រាញ់ ឫ​កិន​អោយ​ម៉ដ្ឋ​រួច​លាយ​ជាមួយ​ទឹកដោះគោឆៅ​កូរ​អោយ​សព្វ យកមក លាប​លើ​មុខ​អាចជួយ​ព្យាបាល​មុន​លើ​មុខ​បាន ។ អ្នក​អាច​លាប​នៅមុន​ពេល​ចូល​គេង​ពេលយប់ និង​លាង​សំអាតចេញ​នៅពេល​ព្រឹក ។ បើ​អនុវត្តន៍​បាន​ញឹកញាប់​នោះ​អ្នកនឹង​ទទួលបាន​ផល ។​

៦ យ៉ាង​ពី​ផ្លែ​ព្រីង​ជួយ​ព្យាបាល​រោគ​

៣-​បង្កើន​កោសិកា​ឈាមក្រហម​
​ក្នុង​ផ្លែ​ព្រីង មាន​សារធាតុ​ជាតិ​ដែក និង ​វីតាមីន C ដែលជា​សមាសធាតុ​ល្អ​ជួយ​បង្កើន​កោសិកា​ឈាម ក្រហម និង​ជួយ​ប​ន្សុ​ត​ឈាម​ធ្វើអោយ​ឈាម​រត់​បាន​ស្រួល និង ​ជួយ​រក្សា​សម្រស់​ស្បែក​អោយ​ភ្លឺរលោង ​។​

៦ យ៉ាង​ពី​ផ្លែ​ព្រីង​ជួយ​ព្យាបាល​រោគ​

៤-​ជួយ​សុខភាព​បេះដូង
​ផ្លែ​ព្រីង​ខ្មៅ អាច​បញ្ជៀ​ស​នូវ​ជំងឺ​បេះដូង​បាន ព្រោះ​ក្នុង​ផ្លែ​ព្រីង​សំបូរ​ដោយសារ​ធាតុ​ប៉ូ​តា​ស្យូ​ម ។ ផ្លែ​ព្រីង ទំងន់ ១០០​ក្រាម​មាន​ផ្ទុក​សារធាតុ​ប៉ូ​តា​ស្យូ​ម​ចំណុះ ៥៥ មី​លី​ក្រាម ។​

៥-​ព្យាបាល​ដំបៅ​ក្រពះ
​បើ​អ្នកមាន​ជំងឺ​ក្រពះ និង ​ដំបៅ​ក្រពះ គឺ​ការ​ទំពារ​ស្លឹក​ព្រីង បឺត​យក​ទឹក​ផឹក​អាចជួយ​ព្យាបាល ជំងឺ​ដំបៅ​នេះ បាន និង ​ជួយ​ព្យាបាល​ជំងឺរាគ​បាន​ថែម​ទៀតផង ។ លើសពីនេះ​វា​ក៏​អាចជួយ​ការពារ ជំងឺថ្លើម​បាន​ផងដែរ ។

៦ យ៉ាង​ពី​ផ្លែ​ព្រីង​ជួយ​ព្យាបាល​រោគ​

៦-​ជួយ​ដល់​សុខភាព​មាត់​ធ្មេញ
​ផ្លែ​ព្រីង​ខ្មៅ​មាន​សារធាតុ​ពិសេស​ជាច្រើន​ជួយ​ប្រឆាំង​មេរោគ​បាក់តេរី និង ​ពង្រឹង​អញ្ចាញធ្មេញ ។ រសជាតិ ចត់​របស់​ស្លឹក​ព្រីង​អាចជួយ​ព្យាបាល​បញ្ហា​រលាក​បំពង់ក​បាន ហើយ​សូម្បីតែ​សំបក​ដើមព្រីង​បើ​យកទៅ​ដាំទឹក​ផឹក និង​ ខ្ពុរមាត់​អាចជួយ​ព្យាបាល​ជំងឺ​ដំបៅ​ពងបែក​មាត់​បាន ៕ សុផល​