របៀប​ដែល​ពួក​ជប៉ុន​ញ៉ាំ​ចេក​ដើម្បី​សម្រក​ទម្ងន់​

របៀប​ដែល​ពួក​ជប៉ុន​ញ៉ាំ​ចេក​ដើម្បី​សម្រក​ទម្ងន់​

ក្រោយពី​មាន​ការសរសេរ​សៀវភៅ​ដែល​រៀបរាប់​អំពី​ការដែល​លោក Hitoshi Watanabe បាន​ស្រក​ទម្ងន់​អស់​៨​គ​ក្រ​ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ដោយសារតែ​ការ​ញ៉ាំ​ចេក​និង​ទឹកជា​អាហារ​ពេលព្រឹក​មក មានការ​ផ្អើល​ភ្លូកទឹកភ្លូកដី​ទិញ​ចេក រហូត​ទាល់តែ​អស់​ពី​ហាង​នី​មួយៗ​នៅក្នុង​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​២០០៨​។ ក៏​ប៉ុន្តែ​លោក Watanabe បាន​អះអាង​ថា​ការ​នេះ​ពិតមែន​៖ "​ដើម្បី​សម្រក​ទម្ងន់ គេ​ត្រូវ​ញ៉ាំ​ចេក​មួយ​ផ្លែ​ជាមួយនឹង​ទឹកជា​អាហារ​ពេលព្រឹក​។ ចំណី​ទាំងពីរ​នេះ​វា​ជួយ​ពន្លឿន​មេតា​បូលិស ហើយ​អ្នក​ណា​ដែល​ចង់​សម្រក​ទម្ងន់​ត្រូវ​ញ៉ាំ​របៀបនេះ ដល់​អាហារ​ពេល​ថ្ងៃ​និង​ល្ងាច​ចង់​ញ៉ាំ​អ្វី​ក៏​បាន​ដែរ​"​។​
​ចេកទុំ​មាន​អាមីដុង ម្ល៉ោះហើយ​ធ្វើឱ្យ​ឆ្អែត​មិន​ឃ្លាន តែ​ចំហេះ​ខ្លាញ់​កើន​ដល់​ទៅ​៣០%​។ ចំណែកឯ​ទឹក​វិញ វា​ជួយ​ដល់​ការរំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឃ្លាន​។​

​តទៅ​នេះ​គឺជា​អ្វី​ដែល​គេ​ហៅថា​ជា​"​របប​អាហា​រញ៉ាំ​ចេក​នៅ​ពេក​ព្រឹក Morning Banana Diet "
-​    ​អាហារ​ពេល​ព្រឹក​មាន​ចេក​១​ផ្លែ និង​ទឹក​
-​    ​អាច​ញ៉ាំ​ចេក​ធំ​១​ផ្លែ ឬ​ចេក​ធំ​ល្មម​២​ផ្លែ​
-​    ​ចេក​ត្រូវ​នៅ​ស្រស់ និង​មិន​ទុំ​ពេក​ទេ​
-​    ​ទឹក​ត្រូវ​មាន​សីតុណ្ហភាព​ធម្មតា​។​

​អាហារ​ពេល​ថ្ងៃ និង​ពេល​ល្ងាច​
​ត្រូវ​ញ៉ាំ​អាហារ​ដូច​ធម្មតា តែ​ត្រូវ​អនុវត្ត​វិធាន​សាមញ្ញ​ខ្លះ​ដើម្បី​ជួយ​ឱ្យ​ស្រក​ទម្ងន់​ខ្លះ​ថែម​ទៀត​៖
-​    ​កុំ​ញ៉ាំ​ឱ្យ​ឆ្អែត​ខ្លាំងពេក គឺ​ត្រឹមតែ​៤​ភាគ​៥​នៃ​ក្រពះ​បាន​ហើយ​។​
-​    ​កុំ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង​៨​យប់​។ យក​ល្អ​គួរ​ញ៉ាំ​អាហារ​ល្ងាច​នៅ​ម៉ោង​៦ ហើយ​បើ​ក្រោយ​ញ៉ាំ​រួច​នៅ​ឃ្លាន​ទៀត អាច​ញ៉ាំ​ផ្លែឈើ​ឬ​យ៉ា​អួរ​បាន​។​
-​    ​កុំ​ញ៉ាំ​បង្អែម​ជាមួយ​អាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​។ បើ​ចង់​ញ៉ាំ​អ្វី​ផ្អែម អាច​ញ៉ាំ​ផ្លែឈើ​វិញ​បាន​។​
-​    ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ក្នុង​ពេល​ថ្ងៃ ហើយ​ញ៉ាំ​ទឹក​ក្នុង​សីតុណ្ហភាព​ធម្មតា (​កុំ​ញ៉ាំ​ទឹកកក​)​។ កុំ​ញ៉ាំ​ទឹក​ក្នុង​ចន្លោះពេល​៣០​នាទី​បន្ទាប់​ពី​ញ៉ាំ​អាហារ​។​
-​    ​អាច​ញ៉ាំ​តែ កាហ្វេ ឬ​ទឹក​ផ្លែឈើ​១​ពែង​នៅ​ពេល​រសៀល​បាន​។​

​អត្ថប្រយោជន៍​នៃ​របប​អាហារ​នេះ​៖
-​    ​អាច​ស្រក​ទម្ងន់​បាន​ដោយ​មិនចាំបាច់​ធ្វើ​សកម្មភាព​ខាង​ផ្លូវកាយ​។​
​ផល​អាក្រក់​៖
-​    ​ថ្វីបើ​របប​អាហារ​នេះ​មាន​ប្រសិទ្ធភាព ក៏​ប៉ុន្តែ​នៅ​មាន​មនុស្ស​ខ្លះ​មិន​ស្រក​ទម្ងន់​ទេ ជាពិសេស​គឺ​អ្នក​ដែល​មាន​អត្រា​ជាតិ​ស្ករ​ទាប​នៅក្នុង​ឈាម​។​

​អត្ថបទ​របស់ Tatiana Tuchak
​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។