​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម ​(dengue fever)​ ត្រូវបានគេទទួលស្គាល់​ឱ្យប្រើ​ហើយ​

​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម ​(dengue fever)​ ត្រូវបានគេទទួលស្គាល់​ឱ្យប្រើ​ហើយ​

​បើ​តាម​ព័ត៌មាន​របស់ The New York Times ដែល HealthDayNews បាន​រាយការណ៍​បន្ត​នៅក្នុង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លងទៅនេះ វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម ដែល​មានឈ្មោះ​ហៅថា Sanofi's Dengvaxia vaccine ត្រូវបាន​គេ​អនុមតិ​ឱ្យប្រើ​ហើយ​ដោយ​អាជ្ញាធរ​ម៉ិក​ស៊ិក ដើម្បី​ការពារ​មនុស្ស​អាយុ​ពី​៩​ដល់​៤៥​ឆ្នាំ ដែល​រស់នៅ​តំបន់​កើត​ជំងឺ​គ្រុនឈាម​។ ប្រទេស​ម៉ិក​ស៊ិក​គឺជា​ប្រទេស​ទី​១​ដែល​បាន​ទទួលស្គាល់​វ៉ាក់សាំង​នេះ​។​

​គ្រុនឈាម​គឺជា​ជំងឺ​បង្កឡើង​ដោយ​វីរុស ដែល​គ្មាន​វិធី​ព្យាបាល​ទេ​។ វា​ធ្វើឱ្យ​ក្តៅខ្លួន​យ៉ាងខ្លាំង មាន​ការឈឺចាប់​សាច់ដុំ​និង​សន្លាក់ ហើយ​អាច​បង្ក​គ្រោះថ្នាក់​រហូតដល់​ស្លាប់​បាន​។​

​ការសិក្សា​គ្លីនិក​បានបង្ហាញ​ឱ្យដឹងថា​វ៉ាក់សាំង​នេះ​អាច​បង្ការ​ការកើត​ជំងឺគ្រុនឈាម​បាន​រហូត​ដល់​ទៅ​៦០%​។​
​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​ពី​៥០​ទៅ​៤០០​លាន​នាក់ ដែល​កើត​ជំងឺគ្រុនឈាម​។ ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ ជំងឺ​មួយ​នេះ​បាន​ឆ្លង​ចេញ​ក្រៅ​តំបន់​ដែល​ធ្លាប់​កើត ចូល​ទៅ​ដល់​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ត្រូ ពិ​ក​។ នៅក្នុង​ឆ្នាំ​២០០៩ មាន​អ្នក​កើត​ជំងឺ​នេះ​នៅឯ Florida Keys ជា​លើកដំបូង​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។