លោក ប៉ិច បូ​ឡែ​ន ជាប់​ជា​ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ប្រចាំឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​រៀបចំ​សន្និបាត​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

សន្និបាត​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ មាន​គោលបំណង​ធ្វើការ​ប្រជុំ​ជ្រើសរើស​ប្រឹក្សា​ភិ​បាល​សម្រាប់​ឆ្នាំ​២០១៦ និង​បូក​សរុប​សមិទ្ធិ​ផល​ប្រចាំឆ្នាំ រូ​ម​ទាំង​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ថ្មី និង​ពិធី​អបអរ​ការ​ទទួល​រង្វាន់​គម្រោង​ដែល​មាន​ស្ថេ​រ​ភាព​យូរអង្វែង​គឺ​គម្រោង «Bag To School» នៃ JCI សាខា​ភ្នំពេញ ពី​សំណាក់​ JCI ពិភពលោក ជា​ពិសេស​គឺ​ការ​ប្រកាស​​តែងតាំង លោក ប៉ិច បូ​ឡែ​ន ជា​ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ ៕