ឆៃ សារ៉ាក្លាយជាម្ចាស់ខ្សែក្រវាត់

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់​K-Cement​ទម្ងន់​៦៣,៥០​គីឡូក្រាម​ លើស​ង្វៀន​SEA-TV ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៥​កញ្ញា​មក​នោះបាន​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​១៩​ធ្នូ​២០១៥ ។​

​    ​អ្នក​ប្រដាល់​ប្រាក់​រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ជាមួយ​ហេង វាសនា​មកពី​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​នៅក្នុង​ការប្រកួត ៥ ទឹក​នោះ​វាសនា​ឈ្នះ​រស្មី​ដោយ​ពិន្ទុ​ទាំង​វេទនា​។​វាសនា​បាន​ចំណាត់ថ្នាក់​ លេខ ៣ ដែល​បាន​ទទួលពាន​មួយ​និង ប្រាក់រង្វាន់៦.០០០.០០០​រៀល ។​ចំពោះ​រស្មី​ដែល​បាន​ចំណាត់ថ្នាក់​លេខ ៣​នោះបាន​ទទួលពាន​មួយ ដែរ​ជាមួយនឹង​ប្រាក់រង្វាន់​៤.០០០.០០០​រៀល ។​

​    ​ចំពោះ​ការប្រកួត​ដណ្ដើម​ថា​នៈ​ជា​ម្ចាស់​ខ្សែក្រវាត់​វិញ​នោះ​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រ​កួត​ឈ្នះ​សេង ស្រឿ​ន​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​លោកតា​ដំបង​ដែក​នៅ​ទឹក​ទី ៤​ដោយសារ​មាន​របួស​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់ ។​

​    ​ការប្រកួត ៤ ទឹក​សា​រ៉ា​វ៉ៃ​សេង ស្រឿ​ន​ឲ្យ​មាន​របួស​ទាំង ៤ ទឹក និង ៤​កន្លែង​ដែរ ។​សា​រ៉ា​បានទទួល​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​បានទទួល​ខ្សែក្រវាត់​មួយ ​ពាន ១ និង​ប្រាក់រង្វាន់​១២.០០០.០០០​រៀល ។ ចំពោះ​សេង ស្រឿ​ន​ដែល​បាន​លេខ ២ នោះបាន​ទទួលពាន​មួយ និង ប្រាក់រង្វាន់​៨.០០០.០០០​រៀល ។​