ចាត ស៊ីចាន់ សង្ឃឹមឈ្នះច្រើន

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន CTN ថ្ងៃទី​២០​ធ្នូ​អ្នក​ប្រដាល់​ចា​ត ស៊ី​ចាន់​ក្លឹប​កងពលធំ​លេខ ៨ ភ្នំ​ទ្រព្យ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជ័យ វណ្ណៈ ក្លឹប​ឃ្លាំងមឿង​កីឡា ។​

​    ​តាមពិត​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​កលល្បិច​វ៉ៃ​ល្អ និង រហ័ស​ដូចគ្នា តេ​ចិត្ត​របស់​ស៊ី​ចាន់​ធំ​សម្បើម​ណាស់​គេ​មិន​ងាយ​ចុះចាញ់​គូប្រកួត​នោះទេ​ ទោះបី​ត្រូវ​គូប្រកួត​វាយ​ចង់​ទក់​សាច់​ក៏ដោយ ។​ចំពោះ​វណ្ណៈ​ចិត្ត​មិនធំ​ហើយ​ភាព​អំណត់​ទាប​ទៀតផង ។​

​    ​ទោះបី​ជ័យ វណ្ណៈ​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏​ពិតមែនតែ​ការប្រកួត​ នេះ​គេ​ទំនងជា​មាន​ជំនឿ​ចិត្ត​លើ​ចា​ត ស៊ី​ចាន់​ជាង​ហើយ ។​

​    ​រស់ វិបុល​ក្លឹប​សាល​វ័​ន្ត​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​រិ​ទ្ធ ប្រា​ក់បិន​ក្លិ​កងពល​តុ​ច​លេខ ៧០ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​ប្រា​ក់បិន​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ គ្រាន់បើ​ដែរ ។ ចំពោះ​វិបុល​ជា​អ្នក​ប្រ​ដាល់​ជើង​ថ្មី​ទេ​តែ​គេ​ហាក់ដូចជា​មានឈ្មោះ​បោះ​ សម្លេង​បាន​យ៉ាង​ឆាប់ ដោយសារតែ​គេ​មានចិត្ត​ក្លាហាន​មាន​ផ្លែ​វ៉ៃ​ល្អ​ និង ហ៊ាន​ប្ដូរ ។​ការប្រកួត​នេះ​មិនដឹងថា​នរណា​ឈ្នះ នរណា​ចាញ់​នោះទេ ។​

​     ​ហ៊ុន គី​រី​ក្លឹប​តា​ព្រហ្ម​មានជ័យ និង យ៉ា​ម រ៉េត​ក្លឹប​រស្មី​កុមារកំព្រា​ប្រកាស​ជួប​ប្រកួត​គ្នា​​ម្ដងទៀត​បន្ទាប់ពី​ ការ​ជួបគ្នា​រាប់​ដង​មិន​អស់ហើយ​នោះ​មាន​ឈ្នះ​ទៅ​ឈ្នះ​មក ។​
​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវមាន​ស្នៀត​ទេ​គឺ​វ៉ៃ​ក្បាច់​ល្ខោន​តែ​ការប្រកួត​របស់គេ​ដល់​ ទឹក​ទី ៥ ជានិច្ច​ តែ​ដល់​ទាំង​វេទនា ។ លើក​នេះ​មិនដឹងថា​នរណា​ឈ្នះ​នោះឡើយ ។​

​    ​តាំង សីហា​ក្លឹប​កងពលតូច​លេខ ៧០ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថន ភឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា ។​អ្នក​ប្រដាល់​ ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​