ចាត ស៊ីចាន់ នឹង ឈ្នះគួន ប៊ុនហ៊ីម

ភ្នំពេញ:     ​ភ្នំពេញ​:​ជំនួប​ក្នុង​ព្រឹត្តិការណ៍​ពាន​ជើងឯក​របស់​TIFFY ទម្ងន់​៥៧​គីឡូក្រាម​លើស​ង្វៀន TIFFTY ARENA របស់​TV5 ទម្ងន់​៥៧​គីឡូក្រាម​សម្រាប់​ទី ២០​ធ្នូ​មានការ​ប្រកួត​ចំនួន ២ គូ​ដែរ ។​

​     ​អ្នក​ប្រដាល់​គួ​ន ប៊ុន​ហ៊ីម​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ជួប​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ចា​ត ស៊ី​ចាន់​មកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ ។

​     ​ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​ចិត្តធំ និង ភាព​អំណត់​ខ្លាំង​ដូចគ្នា ។​ទោះបី​កន្លងមក​ពួកគេ​ជុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ក៏​ពិតមែនតែ​ការប្រកួត​ នេះ​គេ​ជឿថា​ស៊ី​ចាន់​មានឱកាស​ឈ្នះ​ច្រើនជាង​ព្រោះ​ការ​វ៉ៃ​ចេញ​របស់​ស៊ី​ ចាន់​ល្អ​និង​មាន​កលល្បិច​ច្រើន ។​

​    ​ប៊ុន​ហ៊ីម​ទោះបី​គេ​ជា​អ្នក​ប្រដាល់​ចិត្ត​ស៊ូ និង ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ក៏ពិតមែន​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​លក្ខណៈ​ ខ្ជីខ្ជារ និង មិនសូវ​ចំ​គោលដៅ ។ ទោះជា​យ៉ាង់ណា​ស្ទើរ​គ្រប់​ការប្រកួត​ប៊ុន​ហ៊ីម​វ៉ៃ​បាន ៥ ទឹក និង ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ជានិច្ច ។​

​    ​សម្រាប់​ការប្រកួត​នេះ​អ្នកចាញ់​ហាលអាវ​អ្នកឈ្នះ​ឡើង​វ៉ៃ​វគ្គ​បន្ត​ ជាមួយនឹង​លុយ​តម្លៃ​ខ្លួន​កើន​រហូត  ចាំមើល​គួ​ន ប៊ុន​ហ៊ីម ឬ ចា​ត ស៊ី​ចាន់​ជា​អ្នក​ហាលអាវ​នោះ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ឯម សារ៉ាក់​ក្លិប​រិ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេន​ កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​កូន​ខ្មែរ ។​

​    ​ការប្រកួត​នេះ​អ្នកចាញ់​ក៏​ដើរចេញ ឯ អ្នកឈ្នះ​ក៏មាន​កៅអី​ដើម្បី​ឡើង​ប្រកួត​វគ្គ​បន្ត​ដែរ ។ ចាំ​មើល​ឯម សារ៉ាក់​ហាល​កអាវ ឬ ក៏​សេន កុសល​ដើរចេញ ?

​    ​កាល​ពីស​ប្ដា​ហ៏​មុន​មាន​អ្នក​ប្រដា​លា់ំ ២​នាក់​ហើយ​ដែល​បាន​កក់​កៅអី​ទុក​សម្រាប់​ប្រកួត​វគ្គ​បន្ត​គឺ​ពេជ្រ ម្ទេស​ខ្មាំង​ក្លឹប​អា​រុណ​រះ​កីឡា និង គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ ជាមួយគ្នានេះ​ក៏មាន​អ្នក​ប្រដាល់​២​រូប​ដែរ​ដែល​ខ្ទាត​ចេញ​ពី​ការប្រកួត​នោះ ​គឺ​គៃ​ន សុខ​ហេង​ក្លិប​ម្កុដ​រាជសីហ៍ និង សុខ ទូ​ក្លិប​ឃ្លាំងមឿង​កីឡា ។​