ចាំមើលលទ្ធផលគង់ ហ៊ូវប្រកួតជាមួយថៃ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន SEA-TV សម្រាប់​យប់​ថ្ងៃទី​២០​ធ្នូ​អ្នក​ប្រដាល់​គង់ ហ៊ូ​វ ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Pha Yanorn ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អាចនិយាយបាន​ថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា​ រូបនេះ​ទទួលបាន​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បែបនេះ ។ គង់ ហ៊ូ​វ​ជា​អ្នក​ប្រដាល់​វ័យក្មេង​មួយរូប​ដែល​មួយរយៈ​នេះ​លើស​ង្វៀន​គេ​ ស្ទើរតែ​មិន​ស្គាល់​បរាជ័យ​ឡើយ ។​

​    ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀង​ជង្គង់ និង ទាត់​ល្អ ។ មុខ​របស់គេ​មិនសូវ​រឹង​មែន​តែ​គេ​ពូកែ​ការពារ​ហើយ​កែង​របស់គេ​ក៏​រហ័ស​ដែរ ។ គង់ ហ៊ូ​វ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥១​ដង ឈ្នះ ៤១​ដង និង ចាញ់​១០​ដង ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ Pha Yanorn វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ ។​អ្នក​ប្រដាល់​ទម្ងន់​៥៧​គីឡូក្រាម​រូបនេះ​មិន​អន់​ឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៩​ដង ឈ្នះ​៤៧​ដង ចាញ់​១១ ដង និង​ ស្មើ​ពិន្ទុ ១ ដង ។​

​    ​អ្នក​ប្រដាល់​វ័យក្មេង​ទាំង ២ រូបនេះ​នរណា​ដែលមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ? គង់ ហ៊ូ​វ ឬ Pha Yanorn ជា​អ្នកឈ្នះ ?

​     ​រឿង សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ De Ban Chongដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។​

​    ​សោ​ភ័​ណ្ឌ​ដែល​ចូលចិត្ត​ប្រើ​អាវុធ​ខាងឆ្វេង​ដើម្បី​ផ្ដួល​គូប្រកួត​នោះ​ មួយរយៈ​នេះ​ទោះបី​គេ​ឧស្សាហ៍​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ក៏ពិតមែន​ ក៏​អ្នក​ប្រដាល់​រូបនេះ​នៅតែ​គេ​ចាត់ទុកថា​ជា​អ្នកខ្លាំង​ដដែល ។​

​     ​សោ​ភ័​ណ្ឌ​មាន​ប្រ​វត្ត​ប្រកួត​ចំនួន​១៣៩​ដង ឈ្នះ​១២៦​ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ២ ដង ។ ចំពោះ​អ្នក​ប្រ​ដាល់​ថៃ  De Ban Chong វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០២​ដង ឈ្នះ​៨២​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ៤​ដង ។​នរណា​ឈ្នះ​ក្នុង​ការប្រកួត​នេះ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ប៊ិ​ត ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​វៀង សា​វ៉ន​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​ឈាង ឡុង ក្លឹប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​ខន សាខុន​ក្លិប​ខេត្ត​រតនគីរី និង ពេញ វ៉ាន់​ថន​ក្លឹប​កុមារ​ទេព​ប្រកួត​ជាមួយ​ថន ធារ៉ា​ក្លិប​នាគ​មានជ័យ ។​