គឿន សុខហេង ហ៊ានតស៊ូជាមួយសៀវ ង៉ុយ

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​គឿន សុខ​ហេង​ក្លិប​ម្កុដ​រាជសីហ៍​ប្រកាសឡើង​សង្វៀន​ប្រកួត​ជាមួយ​សៀវ ង៉ុ​យ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​លើស​ង្វៀន SEA-TV រសៀល​ថ្ងៃទី​២០​ធ្នូ​នេះ ។​

​    ​អាចនិយាយបាន​ថា​សុខ​ហេង​ហាក់ដូចជា​ហ៊ាន​បន្តិច​ដែល​ហ៊ាន​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​សៀវ ង៉ុ​យ​ដែល​គេ​ ទទួលស្គាល់ថា​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នោះ ។ មាន​អ្នក​ប្រដាល់​មិនតិច​ទេ​ដែល​ត្រូវ​សៀវ ង៉ុ​យ​បង្ក្រាបបាន​នោះ​ដែល​ក្នុងនោះ​ពេលខ្លះ​អ្នក​ប្រដាល់​រុ​ប​នេះ​ហ៊ាន​ត​ ទម្ងន់​ឲ្យ​គេ​ទៀតផង ។​

​    ​សុខ​ហេង​ក៏​មិនមែនជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែរ​ទេ​តែ​អ្នក​ប្រដាល់​ រូបនេះ​ផ្លាស់ប្ដូរ​ក្លិប​ជា​ញឹកញាប់​ដោយសារតែ​គេ​ចូលចិត្ត​ប្រកួត​មិន​ អស់ពី​សមត្ថភាព ។​បើតាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​ប្រដាល់​នោះ​ថា​មួយរយៈ​នេះ​សុខ​ហេង​ហាក់​ ដូចជា​កែខ្លួន​ច្រើន ហើយ​ការប្រកួត​របស់គេ​ច្រើនតែ​បានទទួល​ជ័យជំនះ ។ មិនតែប៉ុណ្ណោះ​គេ​តែងតែ​នៅក្នុង​ក្លិប​ដើម្បី​ហ្វឹកហាត់​ទៀតផង ។​

​     ​បើ​ដូចនេះ​មែន​សៀវ ង៉ុ​យ​ទំនងជា​មិន​ស៊ី សុខ​ហេង​ដោយ​ស្រួលៗ​នោះទេ ។ បើ​ហ៊ាន​មើលងាយ​គូប្រកួត​នោះ​អាច​នឹងត្រូវ​គូប្រកួត​ស៊ី​ផង​ក៏​មិនដឹង ។​

​     ​ហ៊ឹម សេរី​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ជើង​ថ្មី​ឡៅ ចិត្រ ក្លឹប​ទ័ព​ឆ័​ត្រ​ យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​

​    ​ចិ​ត្រា​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក្រោយ​សេរី​ឆ្ងាយ​ណាស់ ។ នៅពេលដែល​សេរី​ល្បី​ទៅហើយនោះ​ចិ​ត្រា​នៅ​មិនទាន់​ហាត់​ផង​ក៏​មិនដឹង ។ ចិ​ត្រា​នៅ​ស្ទើរ​កម្លាំង និង បទពិសោធន៍​បន្តិច​គេ​ជា​ប្អូនប្រុស​របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា ដែល​នៅ​ក្លិប​ជាមួយគ្នា ។​

​    ​តាំងពី​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​មក​ចិ​ត្រា​ជួប​ជ័យជំនះ​ស្ទើរ​ គ្រប់ការ​ប្រកួត តែ ពេលនេះ​គេ​ជួប​ជាមួយ​ជើង​ខ្លាំង​ហ៊ឹម សេរី​ទំនងជា​មិន​ងាយស្រួល​នោះទេ ។ ចំពោះ​សេរី​បើ​ឈ្នះ​ចិ​ត្រា​ក៏​លំបាក​ដែរ ។​នរណា​ឈ្នះ ?

​    ​ជ័យ សុផល ក្លិប​បាគង​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់អាន សុផល​ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពួក​ គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​    ​សេក គឹម​ហៀ​ង​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ុ​ន ដា​រ៉ា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​