ផាន់ គ្រាន់លើកនេះជួបសំណាងល្អឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ផាន់​គ្រាន់​ក្លឹប​គុជ​សារ​កីឡា​ត្រូវបាន​ផ្គូរ​ ផ្គង​ឲ្យ​ប្រកួត​ជាមួ​យ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Pha Phayarb លើស​ង្វៀន SEA-TV ព្រឹក​ថ្ងៃទី​២០​ធ្នូ​នេះ ។​

​    ​ផាន់ គ្រាន់​ដែល​ធ្លាប់​ជាប់​ជា​អ្នក​ប្រដាល់​ជម្រើសជាតិ​ប្រដាល់​សាកល​នោះ​លើក​ មុនគេ​ត្រូវ​អ្នក​ប្រដាល់​ថៃ​ប្រើ​កណ្ដាប់ដៃ​វាយ​ឲ្យ​សន្លប់ ។ សម្រាប់​លើក​នេះ​មិនដឹងថា​គេ​ជួប​វាសនា​បែបណា​នោះទេ ។ ផាន់ គ្រាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៦៣​ដង ចាញ់​១១​ដង និង ស្មើ​ពិ​ន្តុ ១ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Pha Phayarb វិញ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨​ដង ឈ្នះ​ ៧៤​ដង ចាញ់​២២​ដង និង ស្មើ​ពិន្ទុ ១ ដង ។ អ្នក​ប្រដាល់​ថៃ​រូ​បន​ហ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣​ដង​ដែរ​ដោយ​ ជួប​សំណាងល្អ​ខ្លះ និង មិនល្អ​ខ្លះ ។​

​    ​ការជួបគ្នា​រវាង​ផាន់ គ្រាន់ នឹង Pha Phayarb មិនដឹងថា​នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះទេ​តែ​ គេ​ជឿថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ។​
​     ​ព្រំ សំណាង​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Kang Chak ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​

​    ​សំណាង​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ជង្គង់ និង កែង អ្នក​ប្រដាល់​រូបនេះ​ចូលចិត្ត​បើក​ការវាយលុក​ដើម្បី​ផ្ដួល​គូ​ប្រ​កួត​ឲ្យ​ បាន​លឿន ។​សំណាង​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៥​ដង ឈ្នះ​៦៥​ដង ចាញ់​៨ ដង និង ស្មើ​ពិន្ទុ ២ ដង ។ មានការ​ប្រកួត​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​មុន​ទឹក​ទី ៥ តែ​លើក​នេះ​មិនដឹងថា​យ៉ាងណា​នោះទេ ។​

​    ​Kang Chak វិញ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៥​ដង​ឈ្នះ​២០៣​ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។​ប្រវត្តិ​ប្រកួត​អស្ចារ្យ​បែបនេះ​គេ​អាច​តស៊ូ​ជាមួយ​ព្រំ សំណាង​បានដែរ​ឬទេ ?

​    ​ផង់ សុ​ភ័ស្ស​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ថៃ Anou Vath ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​     ​សុ​ភ័ស្ស​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ​៣៩​ដង ចាញ់​១៥​ដង​ស្មើ​ពិន្ទុ ១ ដង ។ ចំពោះ Anou Vath វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង​ស្មើ​ពិន្ទុ ៤ ដង ។ នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?