បាល់ទាត់ស្រ្តីចប់ការប្រកួតជម្រុះក្នុងពូល

ភ្នំពេញ: ​ភ្នំពេញ​:​ការប្រកួត​បាល់ទាត់​ស្ត្រី​ឆ្នាំ​២០១៥​បានបញ្ចប់​វគ្គ​ជម្រុះ​ ក្នុង​ពូ​លហើយ​គិត​ត្រឹម​ថ្ងៃទី ១៩​ធ្នូ​នេះហើយ​ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​ត្រៀម​ឡើង​លេង​បន្ត​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​    ​សម្រាប់​ពូ​ល A ការប្រកួត​ចុងក្រោយ​ក្រុម​មន្ទីរអប់រំ​យុវជន​និង កីឡា​ខេត្តបាត់ដំបង​ឈ្នះ​ក្រុម​មន្ទីរអប់រំ​យុវ​ជន និង កីឡា​ខេត្ត​ត្បូងឃ្មំ​១៨ ទល់ ០ ។​មួយ​ប្រកួត​ទៀត​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចាញ់​ក្រុម​ មន្ទីរអប់រំ​យុវ​ជន និង កីឡា​ខេត្តស្វាយរៀង ០ ទល់ ១៨ ដែរ ។​

​    ​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង​ស្ថិតនៅ​កំពូល​តារាង​ដោយ ៣ ប្រកួត​ឈ្នះ​ទាំង ៣ ប្រកួត​បាន​៩ ពិន្ទុ​លេខ ១ ក្នុង​ពូ​ល A ឯ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង​ដែល​បាន​លេខ ២ ពូ​ល A នោះ​គឺ​លេង ៣ ប្រកួត​ឈ្នះ​ ២ ប្រកួត​ចាញ់ ១ ប្រកួត ។​ក្រុម​ទាំង ២ នេះ​បាន​ឡើង​លេង​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា ។​

​     ​ចំពោះ​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដែល ៣ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់ ២ ប្រកួត និង ក្រុម​មន្តីរ​អប់រំ​យុវជន និង កីឡា​ខេត្ត​ត្បុ​ង​ឃ្មំ​ដែល​៣ ប្រកួត​ចាញ់​ទាំង ៣ ប្រកួត​នោះ​ហាលអាវ​ហើយ ។​

​     ​សម្រាប់​ពូ​ល B​ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តកណ្ដាល​ចាញ់​ក្រុម​សមាគម​កីឡាបាល់ទាត់​ ខេត្តសៀមរាប​ ០ ទល់ ៧ និង ក្រុម​មន្តីរ​អប់រំ​យុវជន និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាញ់​ក្រុម​មន្តីរ​អប់រំ​យុវជន និង កីឡា​ខេត្តកំពង់ឆ្នាំង​ ០ ទល់ ១២ ។​

​    ​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តកំពង់ឆ្នាំង ៣ ប្រកួត​ឈ្នះ​ទាំង ៣ ប្រកួត​បាន​លេខ ១​ក្នុង​ពូ​ល B  ចំពោះ​ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប ៣ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់ ១ ប្រកួត​បាន​លេខ ២ ក្នុង​ពូ​ល ។​ក្រុម​ទាំង ២ នេះ​ដឹក​ដៃ​គ្នា​ឡើង​លេង​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​    ​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ត្ត​រ​មានជ័យ ៣ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់ ២ ប្រកួត និង ក្រុម​សមាគម​កីឡាបាល់ទាត់​ខេត្តកណ្ដាល​ដែល ៣ ប្រក​យ​ត​ចាញ់​ទាំង ៣ ប្រកួត​នោះ​ហាលអាវ​ដូចគ្នា ។​