ញ៉ាំ​អាហារ​មួយ​នេះ​អាច​ជួយ​ឱ្យមាន​អាយុ​វែង​

ញ៉ាំ​អាហារ​មួយ​នេះ​អាច​ជួយ​ឱ្យមាន​អាយុ​វែង​

​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​របស់​ហិ​ហឹ​រ​។ តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បានបញ្ជាក់​ថា មនុស្ស​ម្នាក់​ដែល​ញ៉ាំ​អា​ហារហិ​រហឹរ​ដូចជា ម្ទេស​រាល់​ថ្ងៃ​នោះ នឹង​អាច​កាត់បន្ថយ​ការស្លាប់​រហូតដល់ ១៤​ភាគរយ​។ ទោះបីជា​អ្នក​ញ៉ាំ​អា​ហារហិ​រហឹរ​តែម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ក៏ដោយ ក៏​ការ​ប្រឈម​នឹង​ការស្លាប់​នៅ​តែ​អាច​បន្ថយ​បាន ១០​ភាគរយ​ដែរ​។

​ការសិក្សា​មួយ​ដែល​ផ្អែក​ទៅលើ​របប​អាហារ​មក​ពី​មនុស្ស​យ៉ាងហោចណាស់​ពាក់កណ្តាល​លាន​នាក់​ក្នុង​ប្រទេស​ចិន បានបញ្ជាក់​ថា អា​ហារហិ​រហឹរ​មានដូចជា  ដែល​មាន​ប្រេង​ម្ទេស ម្ទេស ឬ​ម្រេច​ហិ​ហឹ​រៗ​ផ្សេង​ទៀត​អាច​ប្រើ​ជា​គ្រឿងផ្សំ​អាហារ​បាន​។ ប៉ុន្តែ​វា​ត្រូវបាន​គេ​និយាយថា គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ក៏​ប្រហែលជា​មាន​ប្រយោជន៍​ដែរ​។

​អ្នកស្រាវជ្រាវ​និយាយទៀតថា អ្នក​ដែល​ញ៉ាំ​ម្រេច​ហិ​ហឹ​រៗ ក៏​ងាយ​នឹង​ប្រើ​គ្រឿងផ្សំ​ផ្សេងទៀត​ដែរ​ដូចជា ម្រេច​ខ្មៅ ដើម្បី​ចំអិន​ចម្អិន​អាហារ​។ គ្រឿងផ្សំ​ទាំងឡាយ​ដែល​បាន​លើកឡើង​ខាងលើ​នោះ​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងច្រើន​។

​តាម​ការសិក្សា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Purdue បានបង្ហាញ​ថា អា​ហារហិ​រហឹរ​អាច​ជួយ​បង្កើន​ការរំលាយ​អាហារ និង​គ្រប់គ្រង​ចំណង់​អាហារ​ទៀតផង​។ ការសិក្សា​លើ​សត្វ​ដំបូង​គេ​បានបង្ហាញ​ថា ម្ទេស​ប្លោក​ដែលជា ម្ទេស​ហិ​រហឹរ​ដែរនោះក៏​ប្រហែលជា​អាច​ជំរុញដ​ល់​កោសិកា​ខ្លាញ់​ពណ៌​ត្នោត​ដែល​ផ្តល់​សុខភាព​ដល់​រាងកាយ​នោះ​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បន្ថែម​។

​អត្ថប្រយោជន៍​ផ្សេងទៀត​
​ម្ទេស​មិន​គ្រាន់តែ​ជា​គ្រឿងផ្សំ​ផ្តល់​ភា​ពហិ​រហឹរដល់​អាហារ​ទេ តែ​គ្រឿងផ្សំ​សម្រាប់​ផ្តល់​ភាព​សកម្ម​ជីវសាស្ត្រ​របស់​ដូចជា Capsaicin ប្រហែលជា​មាន​សមត្ថភាព​ជា​អង់​ទី​អុក​ស៊ីដង់ ប្រឆាំង​ការ​ធាត់​ជ្រុល ប្រឆាំង​ការ​រលាក ប្រឆាំង​ការ​លើស​សម្ពាធ​ឈាម និង​ប្រឆាំង​មហារីក​ទៀត​។

​រាល់​សកម្មភាព​ប្រឆាំង​ទាំងអស់​ខាងលើ​នេះ​ប្រហែល​ជា​ជួយ​ថែរក្សា​អ្នក​ពី​ជំងឺ​បេះដូង ជំងឺ​ផ្លូវដង្ហើម និង​មហារីក​ផងដែឬ​។ រ​។ ជាមួយគ្នានេះដែរ សារ​ធាតុហិរ​ហឹរ​ទាំងអស់នោះក៏​ប្រហែល​ជា​ជួយ​ផ្លាស់ប្តូរ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ដើម្បី​ជំរុញ​ដល់​សុខភាព​កាន់តែ​ល្អ​ថែម​ទៀត​។

​ការសន្និដ្ឋាន​
​ចូរ​ចាប់ផ្តើម​បន្ថែម​គ្រឿងផ្សំ​ហិ​ហឹ​រៗ​ដល់​អាហារ​របស់​អ្នក​ដើម្បី​ញ៉ាំ​រាល់​ថ្ងៃ​ទៅ​។ ជាមួយគ្នានេះដែរ អ្នក​ក៏​អាច​សាកល្បង​ញ៉ាំ​គ្រឿងផ្សំ​អាហារ​ដែល​ស្រស់ៗ​បំផុត​ដូចជា ម្ទេស​ស្រស់​ជាដើម ព្រោះ​វា​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ការពារ​ជំងឺ​បាន​ច្រើន​ជាង​ម្ទេស​គ្រាម ក្រៀម ទឹក​ម្ទេស ឬ​ប្រេង​ម្ទេស​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។