​ហ្វឹកហាត់​ខួរក្បាល​ឱ្យ​គេង​លក់​ក្នុង​រយៈពេល​តែ ៣០​វិនាទី ចង់​សាកល្បង​អត់​?

​ហ្វឹកហាត់​ខួរក្បាល​ឱ្យ​គេង​លក់​ក្នុង​រយៈពេល​តែ ៣០​វិនាទី ចង់​សាកល្បង​អត់​?

​សព្វថ្ងៃនេះ ករណី​គេង​មិន​លក់ ឬ​គេង​មិន​បាន​គ្រប់គ្រាន់ កំពុងតែ​កើត​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ទូទៅ​។ ហេតុដូច្នេះ​ហើយ​ពួកគេ​ក៏​បាន​ជ្រើសរើស​ការប្រើ​ថ្នាំ​ដើម្បី​ជំរុញ​ដល់​ការ​គេង​ឡើងវិញ ប៉ុន្តែ​ការធ្វើ​បែប​នេះ​វា​នឹង​អាច​មាន​ផលប៉ះពាល់​ដោយសារ​តែ​ឱសថ​នោះ​នៅ​ថ្ងៃ​ក្រោយ​បាន​។
​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ខ្ញុំ​មាន​ដំណោះស្រាយ​មួយ​សម្រាប់​ការ​គេង​មិន​លក់​ដោយ​មិនបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់​។ វិធីសាស្ត្រ​នោះ​គឺថា វិធីសាស្ត្រ​ប្រើ​ក្បាច់​យូ​ហ្គា និង​ដកដង្ហើម​អាច​ក្លាយទៅជា​រឿង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​គេង​លក់បាន​យ៉ាង​ល្អ​។

​ការប្រើ​វិធី​នេះ​ហៅថា 4-7-8 តាមរយៈ​ការដកដង្ហើម​ដូចខាងក្រោម​នេះ​៖
•​    ​ចូរ​ដក​ដង្ហើមចេញ​ឱ្យអស់​តាម​មាត់ តាមរយៈ​ការបញ្ចេញ​សម្លេង​ហ្វូរ​ហ៊ូ​
•​    ​ចូរ​បត់​បិទមាត់​វិញ ហើយ​ដកដង្ហើម​ចូល​តាម​ច្រមុះ​យឺត​ដោយ​រាប់​ពី​មួយ​ដល់​បួន​
•​    ​ទប់​ដង្ហើម​ដោយ​រាប់​ពី​មួយ​ដល់​ប្រាំពីរ​
•​    ​ដកដង្ហើម​ចេញ​ឱ្យអស់​តាម​មាត់​ដោយ​បញ្ចេញ​សម្លេង​ហ្វូស​ហ៊ូ និង​រាប់​ពី​មួយ​ដល់​ប្រាំបី​
•​    ​ចូរ​ធ្វើ​ឡើង​វិញ​ទាំងអស់​តាម​លំដាប់លំដោយ​ចំនួន​បី​ដង​ឡើងទៅ​
​ចូរ​ប្រាកដថា អ្នក​ដក​ដង្ហើមចូល និង​ចេញ​បាន​ជ្រៅ​វែងៗ​។ ការធ្វើ​បែប​នេះ​នឹង​កាត់បន្ថយ​ចង្វាក់បេះដូង និង​ជួយ​ឱ្យ​អារម្មណ៍​បាន​ស្ងប់​ផង​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។