តៅហ៊ូ​ចំហុយ

*​គ្រឿងផ្សំ
​តៅហ៊ូ​សម្រាប់​ចំហុយ ៤ ដុំ សណ្តែក សៀង ១ ស្លាបព្រា​បាយ ទំពាំង (​ហាន់​ល្អិតៗ​) ១ ស្លាបព្រា​បាយ ម្ទេស​ទុំ (​ហាន់​ជា​កង់​ខ្លីៗ​) ១ ស្លាបព្រា​កាហ្វេ ។

*​គ្រឿងផ្សំ​រសជាតិ​
​អំបិល ១ ភាគ ៣ ស្លាបព្រា​កាហ្វេ ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​កាហ្វេ ប្រេងឆា ១ ស្លាបព្រា​កាហ្វេ និង ទឹក ២ ស្លាបព្រា បាយ ។

* វិធី​ធ្វើ​
១ – លាង​តៅហ៊ូ​ឱ្យ​ស្អាត និង ដាក់​សំដិល​ឱ្យ​ស្ងួត​ទឹក ។
២ – ដាក់​សណ្តែកសៀង​ស្រុស​ក្នុង​ទឹក​ក្តៅ​មួយ​ប​ន្ទុះ ។ ចំណែក​ទំពាំង​ដាក់​ត្រាំ​ក្នុង​ទឹក ក្រោយពី​ទន់​ត្រូវ​ស្រង់​យកមក​ទុក ។
៣ – ដាក់​តៅហ៊ូ​ក្នុង​ឆ្នាំង​ចំហុយ ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល ហើយ​រោយ​សណ្តែកសៀង ទំពាំង ម្ទេស និង ថែម​ទឹក​ពីលើ រួចហើយ​ចំហុយ រយៈពេល​ពី ២០ ទៅ ៣០ នាទី ជាការ​ស្រេច ៕

តៅហ៊ូ​ចំហុយ