កូនតា ហ៊ុយ គឹង តារាសម្ដែងជើងចាស់ ធ្លាក់ពីលើខុនដូរ NOBLESS កម្ពស់ជាង១០ជាន់ ធ្លាយខួរស្លាប់ក្នុងថ្លុកឈាម

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ បុរស ម្នាក់ជាកូនរបស់តារាភាពយន្តជើងចាស់បានស្លាប់ភ្លាមៗបន្ទាប់ធ្លាក់ពីជាន់ទី១០ នៃអគារខុនដូNoblessដែលមានទីតាំងនៅដីឡូត៍លេខ៦០នៅតាមបណ្ដោយផ្លូវ ៣៣៧ស្ថិតក្នុងភូមិ៦សង្កាត់បឹងកក់១ខណ្ឌទួលគោក ដែលការសន្និដ្ឋានជំហាន ដំបូងអាចសង្ស័យជារឿងឃាតកម្ម។

ប្រភពព័ត៌មាននារីម្នាក់ជាម្ចាស់ផ្ទះជួលខាងក្រោមបានអះអាងថា មុនពេលកើត ហេតុនាងនិងប្អូនស្រីនាងកំពុងអង្គុយហូបបាយនៅក្នុងផ្ទះ ស្រាប់តែលឺសំឡេង ដូចមានរបស់អ្វីធ្ងន់ធ្លាក់ទម្លុះដំបូលស័ង្កសីផ្ទះជួលរបស់នាងពេលនោះស្រាប់តែ ឃើញបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយបង្កឲ្យមានការភ័យ ស្លន់ស្លោ និងភ្ញាក់ផ្អើលជាខ្លាំង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា បុរសរងគ្រោះត្រូវបានស្គាល់ជាកូន តារាសម្ដែង និងផលិតករជើងចាស់ល្បីឈ្មោះ គឺលោក ហ៊ុយ គឹង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យតើជាករណី លោតសម្លាប់ខ្លួនឬជាករណីឃាតកម្មសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ មិត្ត យើង

កូនតា ហ៊ុយ គឹង តារាសម្ដែងជើងចាស់ ធ្លាក់ពីលើខុនដូរ NOBLESS កម្ពស់ជាង១០ជាន់ ធ្លាយខួរស្លាប់ក្នុងថ្លុកឈាម កូនតា ហ៊ុយ គឹង តារាសម្ដែងជើងចាស់ ធ្លាក់ពីលើខុនដូរ NOBLESS កម្ពស់ជាង១០ជាន់ ធ្លាយខួរស្លាប់ក្នុងថ្លុកឈាម