ចោរប្លន់ប្រដាប់អាវុធប្លន់តូបលក់មាស បាញ់ស្លាប់ប្រជាពលរដ្ឋម្នាក់ នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ : នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ ក្រុមចោរប្លន់ ប្រដាប់អាវុធបានចូលប្លន់តូបលក់មាសនៅក្នុងផ្សារតាឡាត់ស្ថិតនៅឃុំអូរស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានបាញ់ត្រូវប្រជាពលម្នាក់ស្លាប់នៅនឹងកន្លែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រុមចោរប្លន់បានយកគ្រឿងអលង្ការដែលដាក់ តាំងលក់នៅក្នុងទូរអស់ប្រមាណជាង២០តម្លឹង។ និងបាញ់សម្លាប់ ជនរងគ្រោះ ឈ្មោះ អិន ធឿន ហៅប៉ោ ជាអតីតស្មៀនឃុំមហាសាំង ត្រូវក្រុមចោរបាញ់ ប្រហារ រងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមចោរមានគ្នា ២នាក់ ប្រដាប់ដោយកាំភ្លើង កាត់ស្វាយ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ក្រហម មកធ្វើ សកម្មភាពនៅចំណុចខាងលើ។ក្រោយធ្វើសកម្មភាពបានគេចខ្លួនចូលព្រៃបាត់ អស់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច ជាច្រើនបានចុះ ទៅជួយអន្តរាគមន៏។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានព្រមានបកស័ក្តិ ស្នងការនគរបាលខេត្ តដែលកើតមានអំពើប្លន់ ប្រដាប់អាវុធបើសិនណាចាប់ក្រុមចោរប្លន់មិនបានក្រោយករណីប្លន់ប្រដាប់អាវុធ បានកើតឡើងកក្រើក នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្ត កណ្តាល និងខេត្តកំពង់ស្ពឺ៕

ចោរប្លន់ប្រដាប់អាវុធប្លន់តូបលក់មាស បាញ់ស្លាប់ប្រជាពលរដ្ឋម្នាក់ នៅស្រុកភ្នំស្រួច ចោរប្លន់ប្រដាប់អាវុធប្លន់តូបលក់មាស បាញ់ស្លាប់ប្រជាពលរដ្ឋម្នាក់ នៅស្រុកភ្នំស្រួច