អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ ២ខ្នង​ នៅ​ភូមិពារោង ខេត្តព្រៃវែង

ព្រៃវែង៖ កាលពីនៅថ្ងៃទី ១៨ ខែ ធ្នូ  ឆ្នាំ ២០១៥នេះមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅក្នុងភូមិពារោង ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
យោងតាមអធិការស្រុកកញ្ជៀច ខេត្តព្រៃវែងបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ ខ្នង នៅក្នុងភូមិពារោង ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែលផ្ទះទី១ មានទំហំបណ្ដោយ៨ម៉ែត្រ និងទទឹង៦ម៉ែត្រធ្វើអំពីឈើប្រក់ប្រូស៊ីម៉ង់ ជញ្ជាំងក្តាជុំវិញឆេះខូចខាតទាំងស្រុង ម្ចាស់ផ្ទះឈ្មោះសំ ធី ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះសាន រ៉េន អាយុ។

សំភារៈដែលខូចខាត រួមមាន សំលៀកបំពាក់មួយចំនួនធំ,ស្រូវពូជ៤២០ គីឡូក្រាមប្រាក់រៀល១លានរៀល,គ្រែ ១ គ្រឿងនិងកង់៣គ្រឿង សរុបការខូចខាតទាំងស្រុង មានទឹកប្រាក់ចំនួន=២៥,៥៤២,០០០រៀល។

ចំណែកផ្ទះទីមានទំហំ បណ្ដោយ៧ម៉ែត្រ និងទទឹង៦ម៉ែត្រធ្វើអំពីឈើប្រក់ប្រូស៊ីម៉ង់ ជញ្ជាំងក្តាជុំវិញឆេះខូចខាតទាំងស្រុងដែលមានម្ចាស់ផ្ទះឈ្មោះស៊ាន ធួក ភេទប្រុស អាយុ៥៥ឆ្នាំមានប្រពន្ធឈ្មោះរី ទី អាយុ ៥៤ឆ្នាំ សំភារៈខូចខាត មានប្រាក់រៀល១,៥០០,០០០រៀល, ទូរទស្សន៍ ១គ្រឿង, អាគុយ ១,កង់ ១ និងសំលៀកបំពាក់មួយចំនួនធំ សរុបការខូចខាតទាំងអស់ មានទឹកប្រាក់ប្រហែល ៣៥,៦៤២,០០០រៀល ៕

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ ២ខ្នង​ នៅ​ភូមិពារោង ខេត្តព្រៃវែង
អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ ២ខ្នង​ នៅ​ភូមិពារោង ខេត្តព្រៃវែង
អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​ ២ខ្នង​ នៅ​ភូមិពារោង ខេត្តព្រៃវែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត