បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​ធ្លាក់​ពី​ជាន់​ទី​១០​នៃ​អគារ​ខុន​ ដូ Noblesse ដែល​មា​នទី​តាំង នៅ​ដី​ឡូត៍​លេខ​៦០ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៣៧ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ដែល​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ អាច​សង្ស័យ​ជា​រឿង​ឃាតកម្ម ។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ។

ប្រភព​ព័ត៌មាន​នារី​ម្នាក់​ឈ្មោះ ងី សៀន អាយុ​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​និង​ប្អូនស្រី​នាង​កំពុង​អង្គុយ​ហូប​បាយ​នៅ​ក្នុង​ផ្ទះ​ ស្រាប់តែ​លឺ​សំឡេង​ដូច​មាន​របស់​អ្វី​ធ្ងន់​ធ្លាក់​ទម្លុះ​ដំបូល​ស័ង្កសី​ ផ្ទះ​ជួល​របស់​នាង ពេល​នោះ​ស្រាប់តែ​ ឃើញ​បុរស​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ ហើយ ។

បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម

បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម
បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម
បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម
បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម
បុរស​ម្នាក់​ធ្លាក់​ពី​ ជាន់​ទី​១០​ខុន​ដូ Noblesse ស្លាប់ សង្ស័យ​ជា​រឿង​ឃាតកម្ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត