ស្ដ្រី​ម្នាក់​លោតទឹក​ ប៉ង​សម្លាប់​ខ្លួន​ពីលើ ​ស្ពាន​ជ្រោយចង្វា​ត្រូវ​ប៉ូលិស​ជួយ​ទាន់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន ​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​មិន​បាន​សម្រេច ដោយសារ​នគរបាល​ការពារ​ស្ពាន​ឃាត់​ទាន់ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ។

ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ អម យ៉ុ​ន អាយុ​២៤​ឆ្នាំ ជា​អ្នកលក់​អីវ៉ាន់​ក្នុង​ម៉ាត ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ មាន​ប្តី​ឈ្មោះ ឡេ​ង អាយុ​២៧​ឆ្នាំ ។

តាម​មន្ត្រី​នគរបាល​ដែល​ យាម​ស្ពាន​ជ្រោយចង្វា​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​លើ​ស្ពាន​ជ្រោយចង្វា​ ចាស់​ពី​លិចទៅ​កើត លុះ​ទៅ​ដល់​ពាក់កណ្តាល​ ស្ពាន​បម្រុង​លោត ចុះ​ទឹក​ក៏​ត្រូវ​នគរបាល​យាម​ការពារ​ស្ពាន​ទៅ​ឃាត់​ទាន់ ហើយ​នាំ​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច នារី​រូប​នេះ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ទេ គ្រាន់តែ​និយាយ​ថា ពិបាកចិត្ត ។ ចំណែក​បុរស​ម្នាក់​ឈ្មោះ អម រស់ អាយុ​៣៤​ឆ្នាំ ត្រូវជា​បង​ស្ត្រី​រូប​នេះ​និយាយ​ថា ប្អូនស្រី​របស់​គាត់​តូចចិត្ត​ខ្លួនឯង ដោយសារ​តែ​ប្តី​ស្តីបន្ទោស​ណែនាំ​ថា ធ្វើការ​កុំ​យកមុខ​មាត់​ពេក​ខ្លាច​គេ​ស្អប់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្តី​ណែនាំ​ស្រាប់តែ​ស្ត្រី​រូប​នេះ​តូចចិត្ត ហើយ​បំ​ផ្លិ​ញ​បំផ្លាញ​របស់របរ​នៅ​ក្នុងផ្ទះ រួច​ក៏​ធ្វើ​ដំណើរ​ទៅ​លោត​ទឹកតែ​ម្ដង ។ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ និង ​ណែនាំ​រួច​ហើយ ក៏​ឲ្យ​បងប្អូន​នាំ​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ស្ដ្រី​ម្នាក់​លោតទឹក​ ប៉ង​សម្លាប់​ខ្លួន​ពីលើ ​ស្ពាន​ជ្រោយចង្វា​ត្រូវ​ប៉ូលិស​ជួយ​ទាន់

ស្ដ្រី​ម្នាក់​លោតទឹក​ ប៉ង​សម្លាប់​ខ្លួន​ពីលើ ​ស្ពាន​ជ្រោយចង្វា​ត្រូវ​ប៉ូលិស​ជួយ​ទាន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត