អាកា​ធាតុ​នៅ​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រធ្លាក់ខ្យល់កត្តិក​ត្រជាក់​​ប្រហាក់​ប្រហែល​២-៣ថ្ងៃមុន

ខេត្តកំពត​+​កែប​+​ព្រះ​សីហ​នុ​+​កោះកុង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ឯនាយ​សមុទ្រ បានឱ្យ​ដឹង​ថា ខេត្ត​ទាំង​៤​ដែល​នៅ​ជាប់មាត់​សមុទ្រ មាន ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​20 ធ្នូ នេះ អាកាសធាតុ​ត្រជាក់​​ដោយ​សារ​តែ​ធ្លាក់​ខ្យល់កត្តិក(បង្គួរ)​​ គឺប្រហាក់ប្រហែល​២-៣ថ្ងៃមុន​​ ។

ប្រភព​បន្ត​ថា អាកាសធាតុ​ត្រជាក់​នេះ​គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ទោះបីជា​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​បើក​ថ្ងៃ​ក្តៅ​ខ្លះ​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ខេត្ត​ដែល​ជាប់​តំបន់​នៅ​ឯនាយ​សមុទ្រ គឺ​ត្រជាក់​​ដូច​កាល​ពី​២-៣ថ្ងៃ​មុន​ដដែល​ (​ត្រជាក់​បង្គួរ​) ៕