ក្មេងស្រីគួរឲ្យអាណិតម្នាក់ គ្រួសារស្លាប់អស់ ក្នុងអណ្តាតភ្លើង ទទួលបានកាតជូនពរថ្ងៃណូអែល ជិត ២០ម៉ឺនកាត (មានវីដេអូ)

អាមេរិក៖ ក្មេងស្រីអភ័ព្វម្នាក់ បាត់បង់គ្រួសារដោយសារអណ្តាតភ្លើងត្របាក់យក តែងតែសុបិន្តចង់បាន កាតជូនពរមួយ សម្រាប់ថ្ងៃបុណ្យណូអែល (Christmas) ស្រាប់តែមានការភ្ញាក់ផ្អើរជាខ្លាំង ដោយសារនាងទទួលបាន កាតជូនពរ រហូតដល់ទៅជិត ២០ម៉ឺនកាតឯណ្ណោះ។

ក្មេងស្រីគួរឲ្យអាណិតម្នាក់ គ្រួសារស្លាប់អស់ ក្នុងអណ្តាតភ្លើង ទទួលបានកាតជូនពរថ្ងៃណូអែល ជិត ២០ម៉ឺនកាត (មានវីដេអូ)
រូប ក្មេងស្រីគួរឲ្យអាណិត Safyre Terry

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងស្រីតូច ដែលបាត់បង់គ្រួសារទាំងមូល នៅក្នុងគ្រោះអគ្គីភ័យ ហើយថែមទាំងបាត់បង់ប្រអប់ដៃ ប្រអប់ជើង និងទទួលរងការរលាកខ្លួន មួយចំហៀងខាងឆ្វេងនោះ ឈ្មោះថា  Safyre Terry តែងតែសង្ឃឹមថា ខ្លួននឹងទទួលបានកាតជូនពរមួយ ក្នុងថ្ងៃបុណ្យណូអែល។

ប៉ុន្តែអ្វីដែលធ្វើឲ្យនាងរំភើប និងភ្ញាក់ផ្អើលខ្លាំងនោះគឺ ពេលនេះនាងទទួលបានកាតជូនពរ រហូតដល់ទៅ ១៩៥,០០០កាត ព្រមទាំងប្រអប់កាដូ ៣,០០០ប្រអប់ ហើយនិងដំណើរកំសាន្ត ដោយឥតគិតថ្លៃមួយសប្តាហ៍ ទៅកំសាន្ត Disneyland  ក៏ដូចជាហាងនំបុ័ង The Icing on the Cake ឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិកផងដែរ។ ដើមហេតុដំបូងគឺ កាលពីដើមខែនេះ ម្តាយមីង ដែល Safyre កំពុងតែរស់នៅជាមួយនោះ បានធ្វើការអំពាវនាវ សុំគេឲ្យជួយបំពេញ នូវកាតជូនពររូបដើមឈើ សម្រាប់ថ្ងៃណូអែល មកដល់ក្មួយរបស់ខ្លួន តែនាងបែរទទួល មកវិញនូវ ភាពភ្ញាក់ផ្អើរជាខ្លាំង ចំពោះកាតជូនពរ ដ៏លើសលុប ហើយនិងកាដូជាច្រើននេះ។

ក្មេងស្រីគួរឲ្យអាណិតម្នាក់ គ្រួសារស្លាប់អស់ ក្នុងអណ្តាតភ្លើង ទទួលបានកាតជូនពរថ្ងៃណូអែល ជិត ២០ម៉ឺនកាត (មានវីដេអូ)

គួររំលឹកឡើងវិញថា ក្នុងឧបទ្ទវហេតុ ភ្លើងឆេះផ្ទះរបស់ Safyre នោះ អ្នកពន្លត់អគ្គីភ័យបានរកនាងឃើញនៅក្នុង ដៃឪពុករបស់នាង ដែលបានស្លាប់ជាមួយបងប្អួនប្រុសស្រី ក្នុងផ្ទះរបស់ពួកគេ នៅឯទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ដោយសង្ស័យថាមានគេលួចដុត កាលពីខែឧសភា ឆ្នាំ២០១៣នោះ។ ចំណែកនាងវិញ ត្រូវទទួលការវាយប្រហារ ដោយសារតែការរលាក រហូតដល់ទៅ ៧៥ភាគរយ នៃរាងកាយ និងមុខ ហើយប្រអប់ ដៃខាងស្តាំ និងប្រអប់ជើងខាងឆ្វេង ត្រូវបានកាត់ចោល។ ម្យ៉ាងវិញទៀត នាងក៏បានស្នាក់នៅ ក្នុងមន្ទីរពេទ្យ អស់រយៈពេល ៩ខែ ដើម្បីព្យាបាល ព្រមទាំងការវះកាត់ផ្ស៊ាំស្បែក ៥០ដងផងដែរ៕

ក្មេងស្រីគួរឲ្យអាណិតម្នាក់ គ្រួសារស្លាប់អស់ ក្នុងអណ្តាតភ្លើង ទទួលបានកាតជូនពរថ្ងៃណូអែល ជិត ២០ម៉ឺនកាត (មានវីដេអូ)

ចង់ដឹងច្បាស់ សូមទស្សនា ឃ្លីបវីដេអូខាងក្រោមនេះ៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត