ខ្លី​ម៉ូតូ​មិត្ភភ​ក្តិ​ជិះ​ទៅ​យក​មិត្ត​ស្រី ត្រូវ​ចោរ​​ភ្ជង់​​វាយ​បែកក្បាលប្លន់យក​ម៉ូតូ​

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ខ្លី​ម៉ូតូ​ពី​មិត្ត​ភ​ក្តិ​ជិះ​ទៅ​យក​មិត្ត​ស្រីរបស់​ខ្លួន ​​ខណ​:​កំពុង​ជិះ​តាម​ផ្លូវ​ស្រាប់តែ​ត្រូវ​ជន​​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម មក​ភ្ជង់​និង​វាយ​ប្លន់ យក​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទីយប់​ថ្ងៃ​ទី​១៩ ​ធ្នូ ​​២០១៥ នៅកែង​ផ្លូវ​លេខ​២០០៤​និង​ផ្លូវ​ណ​ត​ប្រ៊ិដ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។   

ជន​រង​គ្រោះ​​ឈ្មោះ រុង ​នី ​អាយុ២២ឆ្នាំ​ ​ជា​កម្មករ​​រោងចក្រ ស្នាក់​នៅ​ម្តុំ​ផ្សារ​ត្រពាំង​ឈូក​ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូបគេ​​​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម ធុន​​សេ​១២៥ ពណ៌​ខ្មៅ មិន​​​មាន​​ស្លាក​លេខ ​​ដែល​​ខ្លី​ពី​ម្ចាស់​ឈ្មោះ ឆុ​ន ​វុន ភេទ​ប្រុស អាយុ៣៣ឆ្នាំ ​ជា​ជាងសំណង់​​ ដើម្បី​ជិះទៅ​យក​មិត្ត​ស្រី​ម្នាក់​​ លុះជិះ​មក​​ចំណុច​កើត​ហេតុ​ ​ស្រាប់​តែ​​លេចមុខ​ជន២​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ឌ្រីម ធុន​​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២ដើម ​​ជិះ​មក​កៀរ​ឱ្យ​ឈប់​ម៉ូតូ តែ​​​រូប​គេ​មិន​ព្រមឈប់​ ជនសង្ស័យ​​ទាំង​នោះក៏​យក​កាំភ្លើង​វាយ​ចំ​ក្បាលខាងក្រោយបណ្ដាល​ឱ្យ​បែកហូរ​ឈាម រួច​ធាក់​​​​​រូប​គេ​​ចេញ​ពីលើ​ម៉ូតូ ​រួច​យក​ម៉ូតូ​​ជិះ​គេច​ខ្លួន​បាត់​តែម្ដង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​​​ទៅមន្ទីរ​​ពេទ្យ​ព្យាបាល ​និង​​​ដាក់ពាក្យបណ្ដឹង​នៅនគរបាល​មូលដ្ឋាន​ ៕​​