ស៊ុតអាច​ជួយដោះស្រាយ​បញ្ហាសុដន់​យារធ្លាក់

អ្នក​ប្រាដកជាមាន​ការភ្ញាក់ផ្អើល​ជា​មិន​ខាន​ នៅពេលដែលបាន​ដឹងថា​ស៊ុត​អាច​ជួយការពារ​សុដន់​មិន​ឲ្យ​យារធ្លាក់ ហើយជួយពង្រឹងសុដន់​ឲ្យ​តឹងណែន​បាន​យ៉ាង​ល្អ។ ទាំងស៊ុត​​ស និង​ក្រហមសុទ្ធតែ​សម្បូរទៅដោយប្រូតេអ៊ីនច្រើន ដែល​មាន​សមត្ថភាពអាចជួយលើកកម្ពស់​សុដន់បាន​ដូចគ្នា។
 
ស៊ុតអាច​ជួយដោះស្រាយ​បញ្ហាសុដន់​យារធ្លាក់
ត្រសក់ និងស៊ុតលឿង
ស៊ុត​លឿងសម្បូរទៅដោយប្រូតេអ៊ីន​ខ្ពស់ ដែលជា​ដំណោះស្រាយ​តាម​បែបធម្មជាតិ​ដ៏​ប្រសើរក្នុងការធ្វើឲ្យសុដន់តឹងណែនល្អ។ ចំណែកឯត្រសក់ សម្បូរជាតិទឹក និង​សារធាតុ​ចិញ្ចឹម​​ដែលអាច​ការពារ​មិន​ឲ្យ​សុដន់​យារធ្លាក់។
យក​ត្រសក់មួយផ្លែតូចល្មមចិតតូចៗ ហើយ​ក្រឡុកឲ្យម៉ត់ល្អ។ បន្ថែម​ស៊ុត​លឿង​មួយគ្រាប់ និងប៊ឺរមួយស្លាបព្រាកូរចូលគ្នាឲ្យសព្វ​សម្រាប់ធ្វើជាម៉ាស់។ អនុវត្តល្បាយ​នៅលើសុដន់​របស់អ្នក និងទុកឲ្យ​បាន​កន្លះម៉ោងទើបលាងសម្អាត​ជាមួយនឹង​ទឹកត្រជាក់ចេញ។
ចំណាំ៖ អនុវត្តល្បាយ​មួយនេះ​ មួយសប្តាហ៍​ម្តង​បាន​ហើយ។
ស៊ុតស
ស៊តុស​មាន​លក្ខណៈសម្បត្តិជួយការពារ​ភាព​រួញស្វិត និង​ជួយឲ្យស្បែកមាន​សំណើម​។ ជា​ពិសេសស៊ុតស​អាចជួយការពារ​សុដន់​ឲ្យគេចផុតពីភាពធ្លាក់យារ​បាន។
ចាប់ផ្តើមកូរស៊ុតសរហូត​ឲ្យ​ឡើងពពុះ​តិចៗ រួច​លាប​នៅលើ​សុដន់របស់អ្នក​ទុក​ចោល​ឲ្យបាន​ ៣០នាទី។ លាងសម្អាត​ជាមួយទឹកត្រសក់ ហើយ​លាងសម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​តាម​ក្រោយ។
ចំណាំ៖ អនុវត្តវិធីនេះ​មួយសប្តាហ៍​ម្តង​ដូចវិធីខាងលើដែរ៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស៊ុតអាច​ជួយដោះស្រាយ​បញ្ហាសុដន់​យារធ្លាក់