សញ្ញា ៥យ៉ាង​បង្ហាញ​ថា ទ្វារមាស​របស់​អ្នករីកធំ

ស្ត្រីភាគច្រើន​នៅលើពិភពលោក​ទទួលរង​នូវបញ្ហា​ទ្វារមាសរីកធំ​នៅ​ក្នុង​ជីវិត​របស់​ពួកនាង។ បញ្ហាទ្វារមាស​រីកធំនេះ​បានក្លាយ​ជាបញ្ហាមួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ ព្រោះវា​ធ្វើឲ្យស្ត្រី​ពិបាក​នឹង​មានសម្រើប​កាន់តែខ្លាំង​ឡើង និងអាច​សម្រេចទឹក​កាមបាន។ លើសពីនេះ​ទៀត វាធ្វើឲ្យ​ស្ត្រីខ្វះ​ទំនុកចិត្ត​លើខ្លួនឯង។ ដើម្បីត្រលប់​ទៅរក​ទំនុកចិត្ត និង​ក្តីសុខរួមភេទ​ពេញ​លេញ​វិញ អ្វីដែល​សំខាន់​បំផុត ស្ត្រីត្រូវ​ប្រើ​វិធីសាស្ត្រ​មួយចំនួន​ដែលមាន​ប្រសិទ្ធិភាព​អាចជួយ​ឲ្យទ្វារមាស​របស់នាង​ត្រលប់មក​តឹងណែន​ដូច​មុនវិញ។
 
សញ្ញា ៥យ៉ាង​បង្ហាញ​ថា ទ្វារមាស​របស់​អ្នករីកធំ
បញ្ហាទូទៅ​បំផុត​ដែលធ្វើឲ្យទ្វារមាស​រីកធំ គឺបណ្តាល​មកពីការ​សម្រាល​កូន។ ស្ត្រីឆ្លងទន្លេកាន់​តែច្រើន ឱកាសនៃទ្វារមាស​យារធ្លាក់កាន់​តែខ្លាំង។ ប្រសិនបើ​អ្នកព្រួយបារម្ភ​ពីភាព​យារធ្លាក់​នេះ សូមស្វែងយល់ពីសញ្ញា ៥យ៉ាង​ខាងក្រោមនេះ៖
១. ឆ្លងមេរោគ​ក្នុង​បំពង់ទឹកនោម
ស្ត្រីមួយចំនួនធំដែលទ្វារមាសរីកធំ​ជួបប្រទះនឹង​បញ្ហាលេចនោម។ នេះជារឿងគួរឲ្យអៀនខ្មាស់​មួយ ដែលកើតឡើងនៅ​ពេលសាច់ដុំ​ទប់ទល់​នឹង​ការបញ្ចេញនោម និងប្លោកនោម​បាន​ចុះ​អន់ខ្សោយ។ សាច់ដុំត្រគាក​អាច​ចុះខ្សោយ នៅពេល​អាយុអ្នក​កាន់តែ​ច្រើន ឬក្រោយពេល​រាំងរដូវ ដោយសារ​កម្រិតអរម៉ូនអឺសស្ត្រូសែន​តិច។ ការ​ឆ្លងទន្លេ ដោយ​ការវះកាត់​ទ្វារ​តូច និងត្រគាក​ក៏អាច​បណ្តាល​ឲ្យសាច់ដុំ​ចុះខ្សោយ​ផងដែរ។
អ្នកអាចលេចនោម​នៅពេល​អ្នកធ្វើសកម្មភាព​ដែលបង្កើន​សម្ពាធ​ដល់ប្លោកនោម​ដូចជា ការ​លើករបស់ធ្ងន់, ការសើច និង​ការក្រដាស។ កត្តាផ្សេងទៀត​ដែល​បណ្តាលឲ្យ​លេចនោម​រួមមាន៖ ភាពធាត់, ទឹក​នោមផ្អែម, ក្អកញឹកញាប់ និង​ការឆ្លងមេរោគ​ក្នុងបំពង់នោម។
២. ពិបាក​នឹងរឹតបណ្តឹង​ទ្វារមាស​ដោយប្រើចង្អុលដៃ
ប្រសិនបើអ្នក​អាចញ៉ុកម្រាមដៃនាង, កណ្តាល និងម្រាមដៃ​ចង្អុលចូល​រួមគ្នា​បាន ហើយគ្មាន​អារម្មណ៏​អ្វីសោះ បញ្ជាក់ថា ទ្វារមាស​របស់អ្នក​រីកធំ។ ដូចដែល​បានលើកឡើង​ថា មូលហេតុ​ចម្បង​បណ្តាលមក​ពីការ​សម្រាល​កូន ប៉ុន្តែក៏​អាច​បណ្តាល​មកពីកត្តាផ្សេង​ទៀតដែរ។ វាអាចបណ្តាល​មកពីហ្សែន ឬដោយសារ​ការធ្វើលំហាត់​ប្រាណ។
៣. បញ្ហាការ​សម្រេចទឹកកាម
នៅពេល​អ្នកដឹង​ថា អ្នកពិបាក​នឹងសម្រេច​ទឹកកាម វាជាសញ្ញា​បញ្ជាក់ថា ទ្វារមាស​របស់​អ្នករីកធំ។ ទ្វារមាសតឹងណែន​ល្អ អ្នកនឹងមិន​ជួបបញ្ហាស​ម្រេចទឹកកាម​ឡើយ។ លើសពីនេះ​ទៀត អ្នកក៏​អាចដឹង និងអាច​ទប់ទល់​នឹងការ​សម្រេចទឹកកាម មិនថា​ពេលណា​វាកើត​ឡើង​ឡើយ។
៤. គ្មានអារម្មណ៏​ចំពោះ​ឧបករណ៏តូចៗ
នៅពេលអ្នក​គ្មានក្តីសុខ​នឹងអ្វីមួយ​ដែលបាន​សម្រុកចូល​ទៅក្នុងទ្វារមាស​របស់អ្នក ហើយអ្នក​ពិបាក​នឹងជម្រុញឲ្យ​មានអារម្មណ៏​សម្រើប បានន័យថា ទ្វារមាសរបស់​អ្នកយារធ្លាក់។ មនុស្ស​ភាគច្រើន​មិនដឹង​ពីបញ្ហា​នេះទេ ប៉ុន្តែការ​បញ្ចូល​របស់ធំ ធ្វើឲ្យ​មានអារម្មណ៏​ពុះកញ្ជ្រោល​មិនមែន​ជាដំណោះស្រាយ​បញ្ហាឡើយ។ នៅពេល​របស់ធំត្រូវ​បាន​សូកបញ្ចូល វានឹង​ផ្តល់​អត្ថប្រយោជន៏​មួយ​ចំនួន, អ្វីដែលសំខាន់​នោះគឺ បង្កើន​ក្តីសុខ, តែយូរៗ​ទៅ វានឹង​ធ្វើឲ្យបញ្ហា​កាន់តែធ្ងន់ធ្ងរ​ឡើង។ មាន​វិធីផ្សេងៗ​ដែល​អាច​ពង្រឹង​សាច់​ដុំត្រគាក​ឲ្យតឹង​ណែន​វិញ។ វិធីដែលពេញនិយម​បំផុតតែមួយ គឺ​ការធ្វើលំហាត់​ទ្វារមាស អាចជួយឲ្យ​ទ្វារមាស​តឹងណែនល្អ។
៥. ក្តីសុខត្រូវ​ថយចុះ
អ្នកអាចជួប​នឹងបញ្ហាទ្វារមាស​រីកធំ ប្រសិនបើអ្នក​លែងមាន​អារម្មណ៏ពុះកញ្ជ្រោល​ពីការរួមភេទ ហើយគូស្នេហ៏​របស់អ្នក​ក៏លែង​មានក្តីសុខ។ បុរសៗ​មិន​ដែល​ធុញទ្រាន់​ឡើយ បើ​ស្ត្រី​ដែលមាន​ទ្វារមាស​តឹងណែនល្អ​ដែរ។
ប្រសិនបើអ្នក​ដឹងថា អ្នក​មានសញ្ញាណា​មួយខាងលើនេះ ទ្វារមាស​របស់អ្នក​ប្រហែលជាយារធ្លាក់​បន្តិច ប៉ុន្តែ​ត្រូវធ្វើចិត្ត។ អ្នកអាច​ទៅជួបនឹង​អ្នកជំនាញផ្នែក​រោគស្ត្រី ដើម្បី​ត្រួត​ពិនិត្យ ប្រសិនបើ​ចាំបាច់​ត្រូវរឹតបណ្តឹង​វាឡើងវិញ៕
ដោយ៖ ដារ៉ា
ប្រភព៖ vwhcare

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!