សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្តេច តេជោ និង អង្គការ Saint John ចុះ MOU ដើម្បីពង្រីក ការងារ មនុស្សធម៌ លើសេវាសុខភាព

ភ្នំពេញ៖សមាគមនគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ បានចុះ អនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយដៃគូថ្មីបន្ថែមមួយទៀត គឺអង្កការ Saint John មកពីប្រទេសសឹង្ហបូរី ដើម្បី ចូលរួមចំណែក លើកកំពស់នូវ សេវាថែទាំសុខភាព របស់ប្រជាជនក្រីក្រ នៅតាមទីជនបទនានា នឹងជាពង្រីក សកម្មភាពបេសកកម្ម ចុះពិនិត្យព្យាបាល និង ស្វែរកដៃគូរសហការណ៍ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីឲ្យការព្យាបាល អ្នកជំងឺកាន់តែ មានវិសាលភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការចុះ MOU រវាងសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង អង្គការ Saint John ធ្វើឡើងក្រោម អធិបតីភាព លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សា ភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយលោកវេជ្ជបណ្ឌិត Chan Sze Hua ប្រធានផ្នែកបេសកកម្ម មនុស្សធម៌ក្រៅប្រទេស និងមានការចូលរួម ពីសំណាក់ ក្រុមការងារ នៃស្ថាប័នទាំងពីរ ជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សកម្មភាពនេះមិនមែន ជំនួសឲ្យក្រសួងសុខាភិបាលទេ តែជាផ្នែកមួយ រួមចំណែកបំពេញបន្ថែម សម្រាប់បម្រើសេវាសុខភាពដល់ ប្រជាជនក្រីក្រ ជាពិសេសប្រជាជនក្រីក្រ នៅតាមទីជនបទនានា ទូទាំងប្រទេស។

ការចុះហត្ថលេខាថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការថ្មី មួយទៀត ដោយសារទឹកចិត្តរបស់សមាជិក នៃសមាគមទាំងពីរ មានស្រដៀងគ្នា គឺការរួមចំណែកជួយ ការងារមនុស្សធម៌ ដូចនេះយើងសង្ឃឹមថា បេសកកម្មរបស់យើងនឹង រីកលូតលាស់ទៅមុខជាមួយគ្ ។

លោកវេជ្ជបណ្ឌិត Chan Sze Hua និងសហការី បានគាំទ្រ និងជឿជាក់ថា ការចុះអនុស្សរណៈ យោគយល់នាថ្ងៃនេះ គឺជាឱកាសដ៏ប្រពៃ ដែលអាចឲ្យ អង្គការរបស់លោក បានចូលរួមធ្វើការរួមគ្នា ជាមួយសមាគមគ្រូ ពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការថែរក្សាសុខភាព ដល់ប្រជាជន ចាប់ពីថ្ងៃនេះនឹង ទៅថ្ងៃអនាគត៕