ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

តារា​សម្តែង និង ចម្រៀង ឃុន ច័ន្ទ​តារា​វ​ត្តី ថ្វីដ្បិតតែ​មិនទាន់​ឆក់​បាន​ប្រជាប្រិយភាព​ល្បី​ខ្លាំង​នៅលើ​ឆាក​សិល្បៈ​ក្តី ប៉ុន្តែ​រូប​សម្រស់​របស់​តារា​ស្រី​រូបនេះ​បានធ្វើឱ្យ​បុរស​ជាច្រើន​ប្រជែង​គ្នា​ចង់បាន​រូប​កាយ​នាង​មក​ថ្នាក់ថ្នម​ថែ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ នាង ឃុន ច័ន្ទ​តារា​វ​ត្តី បាន​ប្រាប់​ដែរ​ថា បើ​បុរស​ណា​ម្នាក់​ចង់បាន​រូបនាង​ធ្វើជា​គូស្នេហ៍​នោះ​លុះត្រាតែ​ស្ពាយ​កាដូ​រថយន្ត​ទំនើប និង ផ្ទះ​វីឡា​មក​ជូន​នាង ទើប​នាង OK តាម​ក្រោយ ។​

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

នាង ឃុន ច័ន្ទ​តារា​វ​ត្តី បាន​នាំយក​រូប​សម្រស់​មក​ពិព័រណ៍​លើ​ឆាក​សិល្បៈ បាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ ប៉ុន្តែ​រយៈពេល​នេះ ថ្វីដ្បិតតែ​នាង​មិន​ព្រម​ចូល​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ណាមួយ​ក្តី តែ​នាង​ក៏មាន​ផលិតកម្ម ថ្មីៗ​ជាច្រើន​បាន​ចែចូវ​នាង​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ដែរ តែ​នាង​មិន​ទទួលយក​ឡើយ ។ ម្យ៉ាងទៀត ទោះបីជា ឃុន ច័ន្ទ​តារា​វ​ត្តី មិនទាន់​មានឈ្មោះ​ជា​តារាចម្រៀង​អាជីព​ក្តី តែ​នាង​ក៏​ត្រូវបាន​ក្រុមហ៊ុន​រៀបចំ​ការប្រគំ​តន្ត្រី​តាម​បណ្តា​ខេត្ត និង នៅ​រាជធានី​ភ្នំពេញ​ផ្តល់ឱកាស​ឱ្យ​នាង​ជា​ញឹកញាប់​ផងដែរ ។

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

ដោយឡែក​សម្រាប់​អាជីព​សម្តែង​វិញ​នោះ ព្រោះតែ​រូប​សម្រស់​របស់​នាង​ស្រស់​ផូរផង់ និង ទាក់ទាញ ក៏មាន​ផលិតករ​ជាច្រើន បានផ្តល់​ឱកាស​ឱ្យ​នាង​សម្តែង​ភាពយន្ត​ភាគ និង ដុំ បាន​ចំនួន​បួន​រឿង​មានដូចជា​រឿង «​និស្ស័យ​ស្នេហ៍​ខ្ញុំ​» «​ព្រលឹង​ចងអាឃាត​» «​ខ្មោច​កំពូល​ឌឺ​» និង រឿង​អប់រំ​មួយ​ផងដែរ ។ ​ចំណុច​ទាំងអស់​នេះហើយ មិន​ត្រឹមតែ​ជួយ​ឱ្យ ឃុន ច័ន្ទ​តារា​វ​ត្តី​គ្រង​តំណែង​ជា​តួឯក​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទេ សូម្បីតែ​រឿង​ស្នេហា ក៏មាន​បុរស​ជាច្រើន​បាន​ប្រជែង​គ្នា​ចង់បាន​រូប​កាយ​នាង​មក​ថ្នម​ថែ​ផងដែរ ។​

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

​ឆ្លើយតប​ជុំវិញ​រឿង​ស្នេហា​នេះដែរ ឃុន ច័ន្ទ​តារា​វ​ត្តី បាន​ប្រាប់ ដោយផ្ទាល់​នៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន​ថា មួយរយៈ​ពេលកន្លងមក​នេះ​មាន​បុរស​ជាច្រើន បាន​ទាក់ទង​សុំ​ស្រឡាញ់​នាង រហូត​មាន​អ្នកខ្លះ​សុំ​ចិញ្ចឹម​នាង ដោយ​សន្យា​ឱ្យ​កាដូ​ទ្រព្យ​មាន​ត​ម្លែ​ថែមទៀត ហើយ​ពេលនេះ​នាង​ក៏​កំពុង​មើលចិត្ត​បុរស​ទាំងនោះ​ផងដែរ ។

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

ឃុន ច័ន្ទ​តារា​វ​ត្តី បាន​បន្តទៀតថា ក្នុងចំណោម​បុរស ដែល​ព្យាយាម​តាម​សុំ​ស្រឡាញ់​នាង​ខ្លាំង គឺមាន​បី​រូប ហើយ​អ្នក​ទាំងបី​រូបនេះ​សុទ្ធតែ​មានទ្រព្យ​ស្តុក និង ជា​ថៅកែ​ក្រុមហ៊ុន​ធំៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​បុរស​ទាំង​បីនាក់​នេះ​នាង​សម្លឹង​ឃើញ​បុរសរ​ម្នាក់​គាត់​មាន​ចំណុច​ពិសេស គឺ​គាត់​ចិត្ត​ទូលាយ វ័យ​ក៏​នៅ​ក្មេង ហើយក៏​មិនទាន់មាន​ប្រពន្ធ​នោះទេ ។

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

​ទន្ទឹមគ្នា​នឹង​ការបញ្ជាក់​ប្រាប់​នេះដែរ ឃុន ច័ន្ទ​តារា​វ​ត្តី ក៏បាន​ប្រាប់​ពី​លក្ខខណ្ឌ​ថា សម្រាប់​បុរស​ដែល​នាង​ជ្រើស​យកមក​ធ្វើជា​គូ​អនាគត ក្រៅពី​ជ្រើស​យក​បុរស​មានចិត្ត​ស្មោះ​ហើយ នាង​ក៏​ត្រូវការ​បុរស​ដែល​ហ៊ាន​ចំណាយ​ទ្រព្យធន ធ្វើជា​កាដូ​ជួន​នាង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ផងដែរ ពោលគឺ​លុះត្រាតែ​បុរស​រូបនោះ​ហ៊ាន​ចំណាយ​រថយន្ត​ទំនើប និង ផ្ទះ​វីឡា ទើប​នាង​អាច​ទទួលយកបាន ។​ ​

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

ការបញ្ជាក់​ប្រាប់​ពី​តារា​រូប​ស្រស់ ឃុន ច័ន្ទ​រា​តាវ​ត្តី ខាងលើនេះ អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​សួរ​បន្ថែម​ដែរ​ថា សំណើ​ស្នេហា​របស់​នាង​ហាក់ដូចជា​ខ្ពស់​ខ្លាំង តើ​មិន​ខ្លាច​បុរស​អ្នកមាន​ប្រាក់​គេ​រា​ចិត្ត​ទេ​ឬ ? សំណួរ​នេះ​ត្រូវបាន ឃុន ច័ន្ទ​តារា​វ​ត្តី ឆ្លើយ​ភ្លាមៗ​ថា ពេល​នាង​ទទួលយក​ស្នេហា គឺជា​ស្នេហា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ ដូច្នេះហើយ​សំណើ​កាដូ ដែល​នាង​ដាក់​ទៅនេះ ក៏​ជាការ​ពិសោធ​ចិត្ត​បុរសៗ​ដែល​គេ​អួតថា ស្រឡាញ់​នាង​ដោយស្មោះ​ដែរ ។

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

ឃុន ច័ន្ទ​តារា​វ​ត្តី បាន​បន្តទៀតថា បើ​មនុស្ស​ប្រុស​ម្នាក់​គេ​ស្រឡាញ់​នារី​ម្នាក់​ជា​គូ​អនាគត ហើយ​គេ​ក៏​ជា​មនុស្ស​មានទ្រព្យ​ផង​នោះ ត្រឹមតែ​រថយន្ត​ទំនើប និង ផ្ទះ​វីឡា​រឿង​អី​គេ​មិន​ហ៊ាន​ចំណាយ​ធ្វើជា​កាដូ​ឱ្យ​អនាគត​ប្រពន្ធ​គេ​នោះ បើ​ស្នេហា​គ្រាន់តែ​ជាការ​លេងសើច តាមរយៈ​ការពិសោធ​របស់​នាង នាង​ក៏​អាច​មើល​ដឹង​ចំពោះ​ការស្រឡាញ់​ពី​សំណាក់​បុរសៗ​អ្នកមាន​ទ្រព្យ​ទាំងនោះ​ផងដែរ ។​

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​

ស្តាប់​ការបញ្ជាក់​ពី​រឿង​ស្នេហា​របស់ ឃុន ច័ន្ទ​តារា​វ​ត្តី ហាក់​មានការ​គិតគូរ​បានច្បាស់លាស់ សម្រាប់​សាក​ចិត្ត​បុរស​អ្នកមាន​ប្រាក់ ប៉ុន្តែ​មិនដឹងថា​បុរស​ដែល​តាម​ស្រឡាញ់​នាង​ជាច្រើន​នាក់​នោះ អាច​នឹងមាន​ស្នេហា​ស្មោះ​មកលើ​តារា​ស្រី​រូបនេះ រហូត​គេ​ហ៊ាន​ចំណាយ​រថយន្ត​ទំនើប និង ផ្ទះ​វីឡា ដើម្បី​ផ្គាប់ចិត្ត​ស្រី​ស្រស់​រូបនេះ​ដែរ ឬ​យ៉ាងណា​នោះទេ ? ព្រោះ​ពេល​អ្នកយក​ពត៌មាន​រប​ស់​យើង​សួរ​បញ្ជាក់ថា មកដល់ពេលនេះ តើ​មាន​បុរស​ណា​ម្នាក់​គេ​ទទួលយក​សំណើ​ដែល​នាង​បានដាក់​នោះ​ហើយ ឬ នៅ ? ឃុន ច័ន្ទ​តារា​វ​ត្តី បាន​ប្រាប់ថា មិនទាន់មាន​នៅឡើយ​ទេ ៕ ចន្ថា​

ឃុន ច័ន្ទ​តារា​វ​ត្តី ដាក់​លក្ខខណ្ឌបុរស​ដែល​ស្រឡាញ់​នាង​