លោក​អាត់ ខែម​ នាំ​អំណោយ​លោក​កែ គឹម​យ៉ាន ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ជង្រុក​ស្រូវ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​១៩​ ​ធ្នូ ​​២០១៥លោក​អាត់ ខែ​ម​ នាំ​ ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក រួម​ដំណើរ​ដោយ​លោក ទេព សុ​ណ្ណា​ដា​រា ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ ឃុំ​តា​បែន ស្រុក​ស្វាយចេកបា​ន​នាំ​យក​អំណោយ​ លោក​កែ គឹ​ម​យ៉ា​ន​ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ជង្រុក ខូចខាត​ស្រូវ​២៥​កា​រុង ​និង​របួស​គោ​ញី​១​ក្បាល និងពិនិត្យ​មើល​ដំបូល​សាលាឆាន់​វត្ត​ស្រះ​ចែង​ និង​ស្រះ​ទឹក​ក្នុង​បរិវេណ​សាលា​ស្រះ​ចែង ​នៅ​ស្រុក​ស្វាយចេក ។

​​លោក​អាត់  ខែ​ម ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក បាន​ជំរាប​ទៀត​ថា​ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម លោកឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ក៏​បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​ក្រុមការងារ​ខេត្ត នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ដូច​ជា​អង្ករ ទឹកត្រី ទឹក​ស៊ី​អ៊ីវ និង​ថវិកា មក​ប្រគល់​ជូន បើ​ទោះបីជា​អំណោយ​ទាំងនេះ​តិចតួចស្តួចស្តើង​ តែ​នេះ​គឺជា​ទឹកចិត្ត​សប្បុរសធម៌​របស់​លោកប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ និង​អាច​ជួយ​សម្រាល​នូវ​ការ​ខ្វះខាត​មួយ​គ្រា​ផង​ដែរ​៕


   ​