អគ្គិសនី​កម្ពុជា​ប្រកាស​តម្លៃ​ត​ចរន្តអគ្គិសនី​មិន​លើស​រយៈពេល​៤៥​ថ្ងៃ​


អគ្គិសនី​កម្ពុជា​ប្រកាស​តម្លៃ​ត​ចរន្តអគ្គិសនី​មិន​លើស​រយៈពេល​៤៥​ថ្ងៃ​

អគ្គនាយក​អគ្គិសនី កម្ពុជា​បានចេញ​តារាង​បង្ហាញ​ឱ្យដឹង នូវ​តម្លៃ​បន្ត​ចរន្តអគ្គិសនី​ពី​បណ្តាញ សាធារណៈ​ចូលទៅ​ឱ្យ​អតិថិជន​ប្រើ ប្រាស់​ដែលមាន​កម្លាំង​ចាប់ពី​៥​ដល់ ១០០​អាំ​ពែរ ដោយមាន​តម្លៃ​ខុសគ្នា​ជា ប្រភេទ​លំនៅស្ថាន​ផ្ទះជួល​ឬ​សិប្បកម្ម​និង ការស្នើសុំ​មាន​រយៈពេល​ពី​១៥​ទៅដល់ ៤៥​ថ្ងៃ​ប៉ុណ្ណោះ ។​

 

អគ្គិសនី​កម្ពុជា​ប្រកាស​តម្លៃ​ត​ចរន្តអគ្គិសនី​មិន​លើស​រយៈពេល​៤៥​ថ្ងៃ​

​    ​

​លោក​កែវ រតនៈ ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក អគ្គិសនី​កម្ពុជា​បាន​បញ្ចោ​ញ​តារាង​អំពី ការ​ជាវ​តម្លៃ​អគ្គិសនី​នេះ​ពី​បណ្តាញ សាធារណៈ​ទៅឱ្យ​អតិថិជន​ប្រើប្រាស់ ចុះ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ។ រីឯ​តម្លៃ ជាវ​អគ្គិសនី​មាន​បី​ប្រភេទ​ខុសគ្នា គឺ​ទី  ១-​ប្រភេទ​អតិថិជន​លំនៅស្ថាន​, ទី២-​ប្រភេទ​អតិថិជន​អាជីវកម្ម​សិប្បកម្ម និង​ទី​៣-​ប្រភេទ​អតិថិជន​ផ្ទះជួល​ឱ្យ បរទេស​, ស្ថានទូត និង​សណ្ឋាគារ ។​
​    ​

​ចំពោះ​តម្លៃ​ជាវ​អគ្គិសនី​ប្រភេទ ទី​១​មាន​ដូចតទៅៈ ការស្នើសុំ​ប្រើប្រាស់ ត្រឹម​១​គុណ​៥​អាំ​ពែរ​-​តម្លៃ​សរុប​៦២. ០០០​រៀល​, ត្រឹម​១​គុណ​១០​អាំ​ពែរ តម្លៃ​សរុប​១២៤.០០០​រៀល​, ត្រឹម ១​គុណ​២០​អាំ​ពែរ តម្លៃ​សរុប​៣៥១. ០០០​រៀល​, ត្រឹម​១​គុណ​៣២​អាំ​ពែរ តម្លៃ​សរុប​៧៦២.០០០​រៀល​, ត្រឹម​១ គុណ​៦៣​អាំ​ពែរ តម្លៃ​សរុប​១.៥១១. ០០០​រៀល​, ត្រឹម​៣​គុណ​៣២​អាំ​ពែរ តម្លៃ​២.២៨៥.០០០​រៀល​, ត្រឹម​៣​គុណ ៤០​អាំ​ពែរ តម្លៃ​សរុប​២.៨៤៤.០០០ រៀល​, ត្រឹម​៣​គុណ​៦៣​អាំ​ពែរ តម្លៃ សរុប​៤.៥៣៣.០០០​រៀល និង​ត្រឹម​៣ គុណ​១០០​អាំ​ពែរ តម្លៃ​សរុប​៦.៩៩៩. ០០០​រៀល ។​
​    ​

​តម្លៃ​ជាវ​អគ្គិសនី​ប្រភេទ​ទី​២ (​អាជីវកម្ម​-​សិប្បកម្ម​) ត្រឹម​១​គុណ​៥ អាំ​ពែរ តម្លៃ​សរុប​១៥៤.០០០​រៀល​, ត្រឹម​១​គុណ​១០​អាំ​ពែរ តម្លៃ​សរុប ៣០៨.០០០​រៀល​, ត្រឹម​១​គុណ​២០ អាំ​ពែរ តម្លៃ​សរុប​៧២០.០០០​រៀល​, ត្រឹម​១​គុណ​៣២​អាំ​ពែរ តម្លៃ​សរុប​១.១៥៥.០០០​រៀល​, ត្រឹម​១​គុណ​៦៣ អាំ​ពែរ តម្លៃ​សរុប​២.២៨៦.០០០​រៀល​, ត្រឹម​៣​គុណ​៣២​អាំ​ពែរ ៣.៤៦៦. ០០០​រៀល​, ត្រឹម​៣​គុណ​៤០​អាំ​ពែរ ៤.៣២០.០០០​រៀល​, ត្រឹម​៣​គុណ​៦៣ អាំ​ពែរ តម្លៃ​សរុប​៦.៨៥៨.០០០​រៀល និង​ត្រឹម​៣​គុណ​១០០​អាំ​ពែរ តម្លៃ​សរុប ១០.៦៨០.០០០​រៀល ។​
​    ​

ឯ​ប្រភេទ​អតិថិជនៈ ផ្ទះជួល​ឱ្យ បរទេស ស្ថានទូត និង​សណ្ឋាគារ ត្រឹម ១​គុណ​៥​អាំ​ពែរ តម្លៃ​សរុប​១៩៥. ០០០​រៀល​, ត្រឹម​១​គុណ​១០​អាំ​ពែរ តម្លៃ​សរុប​៣៩០.០០០​រៀល​, ត្រឹម​១ គុណ​២០​អាំ​ពែរ​-​តម្លៃ​សរុប​៨៨៤. ០០០​រៀល​, ត្រឹម​១​គុណ​៣២​អាំ​ពែរ តម្លៃ​សរុប​១.៤១៨.០០០​រៀល​, ត្រឹម​១ គុណ​៦៣​អាំ​ពែរ តម្លៃ​សរុប​២.៨០២ ០០០​រៀល​, ត្រឹម​៣​គុណ​៣២​អាំ​ពែរ តម្លៃ​សរុប​៤.២៥៣.០០០​រៀល​, ត្រឹម ៣​គុណ​៤០​អាំ​ពែរ តម្លៃ​សរុប ៥. ៣០៣.០០០​រៀល​, ត្រឹម​៣​គុណ​៦៣ អាំ​ពែរ តម្លៃ​សរុប​៨.៤០៧.០០០​រៀល និង​ត្រឹម​៣​គុណ​១០០​អាំ​ពែរ តម្លៃ​សរុប ១៣.១៤០.០០០​រៀល ។
​យោង​តាម​ការ​បញ្ជាក់​នៃ តារាង​បន្ត​ចរន្តអគ្គិសនី​ដែល​ចុះ ហត្ថលេខា​ដោយ​លោក​អគ្គនាយក អគ្គិសនី​កម្ពុជា កែវ រតនៈ បាន​បន្ថែមថា អតិថិជន​មិន​ត្រូវ​បង់​ប្រាក់​លើស​ពី​តារាង កំណត់​ខាងលើ​នេះ​ឡើយ ។
​    ​

ចំពោះ​រយៈពេល​នៃ​ការភ្ជាប់ សេវា​ទៀតសោត​គឺមាន​រយៈពេល​ពី ១៥​ទៅដល់​៤៥​ថ្ងៃ  ។​
​    ​

លិខិត​ដដែល​នេះ​បានបញ្ជាក់ បន្ថែមទៀតថា ក្នុងករណី​មានការ​យឺត យ៉ាវ​ជាង​រយៈពេល​កំណត់ អគ្គិសនី​កម្ពុជា​នឹង​ផ្តល់ជូន​ព័ត៌មាន​ដល់ អតិថិជន​វិញ​ជា​លាយលក្ខណ៍អក្សរ ៕

 

អត្ថបទ៖ សម្បត្តិ​កញ្ញា​
ប្រភព៖ Raksmeinews