បង្ក្រាប​សង្វៀន​ជល់​មាន់ឃាត់ខ្លួន​មនុស្ស​៥​នាក់​ ឣា​គក​១​ក្បាល

ខេត្ត​កំពង់ស្ពឺ ៖ មនុស្ស​៥​នាក់​ដែល​ញៀន​ល្បែង​បញ្ជល់មាន់​ត្រូវ​បានក​ម្លាំ​កង​រាជ​ឣា​វុធ​ហត្ថ​ឃាត់ខ្លួន ​បន្ទាប់​ពី​ពួក​គេ​ណាត់គ្នា​ទៅ​ជល់​មាន់​។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើងកាល​ពី​វេលាម៉ោង១ ​និង៣០នាទីរសៀល ថ្ងៃ​ទី​២០ ធ្នូ ២០១៥ ​នៅ​ភូមិវាំង​ចាស់ ឃុំវាំង​ចាស់​ ស្រុកឧត្តុ​ង ​​។

លោក​វរសេនីយ៍ឯក​ឡុ​ង​ ទិ​ត្យ ​មេបញ្ជាការ​រង​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តកំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា ​ការ​បង្ក្រាប​នេះ​ក្រោម​ការ​ច​ង្អុ​ល​បង្ហាញ​របស់​លោក​ឩ​ត្តម​សេនីយ៍​ត្រី ​ជូ ​សា​រុន ​មេបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​។

លោក​មេ​បញ្ជា​ការ​រង​បន្ត​ថា​ សមត្ថកិច្ច​របស់​លោក​បាន​​​បង្ក្រាប ខ​ណៈ​ដែល​ក្រុម​មនុស្ស​ទាំងនេះ​បាន​ណាត់គ្នា​ទៅ​ជល់​មាន់នៅ​ចំណុច​ខាងលើ​ តែ​គួរឱ្យ​ស្តាយ​ដោយ​ជន​ម្នាក់​បាន​បី​មាន់​រត់គេច​ខ្លួន​បាត់​។

ក្នុង​ការ​ចាប់​ប​ង្ក្រាប​នេះ​សមត្ថកិច្ច​របស់​លោក​ដកហូតបាន​មាន់គក​​ ១ក្បាល ម៉ូតូ៣​គ្រឿង មនុស្ស៥នាក់ និងសំភា​រមួយចំនួនទៀត​។

លោក​ឡុ​ង​ ទិ​ត្យ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ពេល​នេះ​ក្រុម​ឣ្ន​ក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំងនេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ទីបញ្ជាការ​កង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត​ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕