ទោះហត់និងកិច្ចការដ៏ច្រើន នៅក្នុង និងក្រៅប្រទេស តែ តេជោ សប្បាយចិត្ត និងកិច្ចការដែល សម្រេចបាន ដែលជាប្រយោជន៍ជាតិ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចបានមានប្រសាសន៍ថា សប្តាហ៍នេះពិតជាហត់ ដោយសារកិច្ចការ ដ៏ច្រើនទាំងក្នុង និងក្រៅប្រទេស តែសម្តេច ពិតជាសប្បាយរីករាយ ដោយសារកិច្ចការ ដែលសម្រេចបានមកនេះ ជាប្រយោជន៍ របស់ជាតិ និងប្រជាជនយើង។

សម្តេចបានមានប្រសាសន៍ បញ្ជាក់ទៀតថា ទស្សនកិច្ចនៅ ព្រះរាជាណាចក្រថៃ និងការប្រជុំគណរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ លើកនេះពិតជាមានសារៈសំខាន់ អាស្រ័យដោយភាគីទាំងពីរ ឯកភាពគ្នាខ្ពស់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ។ ជាមួយគ្នានេះ ភាគីទំាងពីរ ក៏មានទស្សនៈស្របគ្នា លើបញ្ហាតំបន់ និងបញ្ហាអន្តរ ជាតិ ដែលភាគីយកចិត្តទុកដាក់។

មិនត្រឹមតែជោគជ័យ ក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិ នោះទេ ក្នុងគ្រួសារក៏ដូច្នោះដែរ សម្តេចក៏មានការ សប្បាយរីករាយផងដែរ បន្ទាប់ពី ត្រឡប់មកដល់មាតុ ប្រទេសវិញ ដោយសម្តេចបានបញ្ជាក់ថា "ត្រឡប់មកពីប្រទេសថៃវិញ បានជួប និងរឿងរីករាយ ដោយម្តាយក្មេកខ្ញុំ និងកូនប្រុសខ្ញុំ បានចូលរួម សម្ពោធសមិទ្ធផល ដែលបានកសាង ឧទ្ទិសចំពោះ ព្រះពុទ្ធសាសនា នៅវត្តបទុមវតី ជាមួយព្រះសង្ឃ និងញាតិមិត្តជិតឆ្ងាយ ចំណែកចៅស្រី ដែលខិតខំរៀន ក៏ឆ្លៀតចូលមក សួរសុខទុក្ខជីតា និង រៀបរាប់ ពីការប្រឡងព្យាណូ (Piano) ដែលកំពុងរង់ចាំ ការប្រកាសលទ្ធផល ឯខ្ញុំខិតខំបង្ហើយ នូវឯកសារនាៗ ដែលនៅលើតុរង់ ចាំការសម្រេច និងចុះហត្ថលេខារបស់ខ្ញុំ"។

សម្តេចបានបញ្ជាក់បន្ថែមថា "នេះហើយ ជាជីវភាពពិត របស់នាយករដ្ឋមន្ត្រី ក្នុងតំណែង តែទោះយ៉ាងណា នៅព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំកំពុងលេងកីឡា ដែលខ្ញុំតែងឆ្លៀតឲ្យបាន ៣ម៉ោង ក្នុងមួយសប្តាហ៍ ប្រសិនមានពេល ដើម្បីសុខភាពផងដែរ សូមជូនពរ បងប្អូនជនរួមជាតិ ប្រកបដោយសេចក្តីសុខ និង សេចក្តីចំរើន"៕