ជនជាតិស្វីស ម្នាក់ស្លាប់ ពេលបញ្ជូនដល់ មន្ទីរពេទ្យ កាល់ម៉ែត្រ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីជនជាតិស្វីស ម្នាក់បានស្លាប់ ខណៈបញ្ជូនដល់ មន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង០៤៖០៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោយពី រថយន្តសង្គ្រោះ ដឹកមកពីផ្ទះជួលយីហោ មីស្ទ័រមេគង្គ ស្ថិតនៅទីតំាងលេខ៧០ ផ្លូវលេខ២៤៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្រ្តីជនជាតិស្វីស នេះ មកស្នាក់នៅក្នុង ប្រទេសកម្ពុជា ក្នុងនាមជាទេសចរណ៍ នៅមុនថ្ងៃកើតហេតុ ស្រ្តីជនជាតិស្វីសនេះ មានអាការៈមិនស្រួល ប្តីរបស់គាត់ បានហៅបុគ្គលិកផ្ទះសំណាក់ មកជួយមើល ដំបងស្មានថាស្លាប់ ពេលនោះបុគ្គលផ្ទះសំណាក់ បានទាក់ទងរថយន្តសង្គ្រោះ ឲ្យមក ពេលមកដល់ក្រុមគ្រូពេទ្យ ពិនិត្យឃើញថា ស្រ្តីជនជាតិស្វីសនេះ នៅមានដង្ហើម។

សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា ក្រោយមកស្រ្តី ជនជាតិស្វីសនេះ ត្រូវបានបញ្ជូនមកដល់ មន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែពេលមកដល់ គ្រូពេទ្យ បានពិនិត្យម្តងទៀត ឃើញថាស្រ្តីរូបនេះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ឯសពតំកល់នៅមន្ទីរពេទ្យរង់ចាំការពិនិត្យពីស្ថានទូត៕

ជនជាតិស្វីស ម្នាក់ស្លាប់ ពេលបញ្ជូនដល់ មន្ទីរពេទ្យ កាល់ម៉ែត្រ