លោកអភិបាល ខេត្តកំពត ចូលកាត់វិញ្ញាសារ បើកការ ប្រលងជ្រើសរើស ក្របខ័ណ្ឌ ក្រសួងការពារជាតិ

កំពត៖លោកអភិបាល ខេត្តកំពត ខូយ ឃុនហ៊ួរ រួមនឹង លោកឧត្តមសេនីយ៍ត្រី ប៉ែន សុក្រិត្យវិទ្យា ប្រធានមណ្ឌល ប្រលង និងលោកឧត្តសេនីយ៍ត្រី អ៊ុង វណ្ណារិទ្ធ មេបញ្ជាការ ប្រតិបត្តិសឹករង ខេត្តកំពត និងអស់លោកជាគណៈកម្មាធិការ ប្រលង នាវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសាលាកំពតក្រុង ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត បានធ្វើការចូល បើកវិញ្ញាសារ ប្រលងជ្រើសរើស ក្របខ័ណ្ឌ ក្រសួងការពារជាតិ។

ការចូលរួមប្រលងជ្រើសរើសនេះ គឺសម្រាប់បំពេញកម្លាំង ឲ្យយោធភូមិភាគទី៣ ដែលមានបេក្ខជន និងបេក្ខនារី ចូលរួមប្រលងក្នុងថ្ងៃនេះ មកពីបណ្តាខេត្តនានា មានចំនួន ២៨៤នាក់ ក្នុងនោះ ផ្នែកវគ្គនាយទាហ៊ានសកម្ម ជំនាន់ទី២០ មានចំនួន ៤៨នាក់,ផ្នែកវគ្គនាយទាហ៊ានទ័ព ជើងគោក ជំនាន់ទី៨ ចំនួន ១៦៤នាក់ និងផ្នែកវគ្គនាយទាហ៊ាន បន្តវេនជំនាន់ទី៩ ចំនួន៧២នាក់។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានផ្តែផ្តាំឲ្យបេក្ខជន និងបេត្ខនារី ដែលមកចូលរួម ប្រលងទាំងអស់ ត្រូវខិតខំ បញ្ចេញអស់ ពីសមត្ថភាព របស់ខ្លួនមាន ដើម្បីប្រលងទទួលបានជ័យលាភី ហើយឈានទៅ បំរើជាតិ មាតុភូមិយើង ដែលទៅថ្ងៃអនាគត ប្រទេសជាតិត្រូវការ អ្នកជំនាន់ក្រោយ បន្តវេនគ្នា ក្នុងកាត្វកិច្ចបំរើ ប្រទេសជាតិយើង ជាពិសេសក្នុងវិស័យ ការពារជាតិនេះ៕