កាមេរ៉ា​ Galaxy S6 Edge ពិត​ជា​មិន​ធម្មតា​អាច​ថត​វីដេអូ​ខ្នាត​ខ្លី​បាន​យ៉ាង​ឡូយ​


កាមេរ៉ា​ Galaxy S6 Edge ពិត​ជា​មិន​ធម្មតា​អាច​ថត​វីដេអូ​ខ្នាត​ខ្លី​បាន​យ៉ាង​ឡូយ​

ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ទូរសព្ទ​ Galaxy S6 Edge ​អ្នក​ផលិត​កុន​​វ័យ​ក្មេង​ចំនួន​បី​រូប​មក​ពី​ប្រទេស​​ហុល្លង់បាន​​សម្រេច​ចិត្ត​ថត​វីដេអូ​ខ្លី​មួយ​ ដែល​ប្រើ​ប្រាស់​តែ​កាមេរ៉ា​របស់​ទូរសព្ទ​អេក្រង់​កោង​នេះ​ប៉ុណ្ណោះ។

 

​ចង់​ដឹង​ថា​​​ វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​ទូរសព្ទ​ Galaxy S6 Edge មាន​សភាព​យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

តាម​រយៈ​វីដេអូ​ឃើញ​ថា ​​មាន​គុណភាព​​មិន​ចាញ់​វីដេអូ​ថត​ដោយ​កាមេរ៉ា​អាជីព​ប៉ុន្មាន​ឡើយ​​​ ​នេះ​ក៏​ដោយ​សារ​​​ទូរសព្ទ​ Galaxy S6 Edge មាន​បំពាក់​កាមេរ៉ា​ទំហំ ​១៦​MP ជា​មួយ​ប្រព័ន្ធ​ OIS ​ជួយ​ធ្វើ​ឲ្យ​វីដេអូ​មាន​លំនឹង​ល្អ​ រួម​ទាំង​សមត្ថភាព​ថត​វីដេអូ​កម្រិត​ 4K ថែម​ទៀត​ផង។

 

គួរ​បញ្ជាក់​ដែរ​ថា​វីដេអូ​នេះ​មាន​គុណភាព​ល្អ​មិន​មែន​មក​ពី​កាមេរ៉ា​តែ​ម្យ៉ាង​នោះ​ទេ​ នេះ​​ក៏​ដោយ​សារ​តែ​​អ្នក​ផលិត​កុន​ទាំង​នេះ​​មាន​បទពិសោធ​ ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ភ្លើង​ រៀប​ចំ​ឈុត​ឆាក​ និង​ការ​ចាប់​ប្លង់​ផង​ដែរ៕
​​​​

ចុច​អាន៖ កម្មវិធី​តូច​នេះ​អាច​ជួយ​ពន្យារ​អាយុកាល​ថ្ម MacBook បាន​២០% យូរជាង​មុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​