រហូតមកដល់​ថ្ងៃទី​១៩​ខែធ្នូ កម្មករ កម្ម​ការ​នី រោងចក្រ​ន​នៅតែ​មិន​ចូលធ្វើការ​

ចន្រ្ទា: មកដល់​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ​២០១៥ នេះ​ក្រុមកម្មករ​កម្ម​ការ​នី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន និង តំបន់​សេដ្ឋ​ពិសេស​តាយសេង ក្រុង​បាវិត ខេត្តស្វាយរៀង នៅតែ​មិន​ព្រម​ចូលធ្វើការ ខណៈ​ដែលមាន​សមត្ថកិច្ច​ជិះ​រថយន្ត​ជាច្រើន​គ្រឿង​ដោយ​ដាក់​ប្រកាស​តាម​មេក្រូ​អោយ​កម្មករ កម្ម​ការ​នី​ចូលធ្វើការ​វិញ​ក៏ដោយ​ព្រោះ​នាំអោយ​ខាត​ផលប្រយោជន៍​ទាំងសងខាង​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​ឃើញ​មាន​វត្តមាន​អភិបាលរង​ខេត្តស្វាយរៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង លោកស្នងការ ស្នងការរង​ខេត្ត សមត្ថកិច្ច​ចំរុះ​បានដាក់​កម្លាំង​ការពារ​នៅ​ពីមុខ​រោងចក្រ​នីមួយៗ ក៏ដូចជា​នៅ​ពីមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​ផងដែរ ។​

​លោក អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា ៖​កូដកម្ម​ដែល​ចាប់ផ្តើម​តាំង​ពិ​ថ្ងៃទី​១៦ ខែធ្នូ ធ្នាំ​២០១៥​កន្លងទៅនេះ នៅ​មិនទាន់មាន​ភាគី​ណា​ម្នាក់​ចេញមុខ​ថា ជា​អ្នកដឹកនាំ​ធ្វើ​កូដ​កម្មនេះ​នៅឡើយ​ទេ គ្រាន់​តែមាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា កូដកម្ម​នៅលើ​ក​នេះ​ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​ខាង​រោងចក្រ​តម្លើង​ប្រាក់​ឈ្នួល ឱ្យ​ដូច​ឆ្នាំ​២០១៥ ដែល​បាន​តម្លើង​បាន​២៨​ដុល្លារ​តែប៉ុណ្ណោះ ។​

​លោក​បន្តទៀតថា កូដកម្ម​លើក​នេះ​គឺមាន​ប្រើប្រាស់​អំពី​ហិង្សា ដោយ​កម្មករ​កម្មការិនី​បាន​ដើរ​ចេញពី​រោងចក្រ​មួយ​ទៅ​រោច​ក្រ​មួយ និង​បាន​គប់​ទៅលើ​រោងចក្រ​ណា​ដែល​មិន​ព្រម​ចេញ រហូតដល់​ខូ​ត​ខាត​សម្ភារៈ​មួយចំនួន​របស់​រោងចក្រ​ផងដែរ​៕