ច្រករបៀង​លួចលាក់​នៅ​មុខ​កាស៊ីណូ​ក្រោ​នត្រូវ​គេ​បន្ត​បើក​ឱ្យ​ថៃ​ចូល​យ៉ាង​គគ្រឹកគគ្រេង ខណៈ​អាជ្ញាធរ​ថា​ បិទ

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ច្រករបៀង​លួចលាក់​មួយ​កន្លែង ដែល​នៅ​ក្បែរ​ខាងលិចឆៀង​ខាងត្បូង​ច្រក​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​អនុញ្ញាត​ឱ្យ​មនុស្ស​ចេញ-ចូល​ទៅ​មក ធ្វើ​សកម្មភាព​យ៉ាង​រំភើយ ខណៈ​អាជ្ញាធរ​ប្រាប់​ថា​ បាន​បិទ​ហើយដែលបញ្ជាក់ច្បាស់​ថា ​គ្មាន​វិធានការ​ទេ គឺនៅ​ដដែល​​ ដែល​គេ​និយាយ​ថា គ្មាន​អ្វី​ធំ​ជាង​លាភ​សក្ការនោះ​ទេ​។

​ប្រភព​ព័ត៌មាន​ច្បាស់ការ​បានឱ្យ​ដឹង​ថា ច្រករបៀង​លួចលាក់​ខាងលើ ដែល​ធ្វើ​ឱ្យ​បាត់ បង់​ថវិកាជាតិ​យ៉ាង​សន្ធឹកសន្ធាប់ និង​ជា​ច្រក​ដែល​គេ​ជឿ​ថា ត្រូវ​បាន​គេ​បើក​ឱ្យ​ជនបរទេស​ចូល​មក​លេងល្បែង​កាស៊ីណូ​យ៉ាង​ពពាក់ពពូន​នៅ​ក្នុង​ទឹកដី​ភូមិ​ផ្សារ​ព្រំ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះបាន​កត់​សម្គាល់​ឃើញ​ថា កំពុង​មាន​សកម្មភាព​ចេញ-ចូល​យ៉ាង​រលូន​នៅឡើយ​ទេ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្តអះអាង​បញ្ជាក់​ថា ច្រក​នោះ​បាន​បិទ​រួចរាល់​អស់រលីង​បាត់​ទៅ​ហើយ ៕